មួយតួខ្លួនរបស់ Aum ស្លៀកពាក់ចូលកម្មវិធីជប់លៀងមុនដាច់ឆ្នាំថ្ងៃមុន ចាយលុយជិត ៦ ពាន់ដុល្លារ
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសស្រីជាច្រើនដួងបានមកប្រមូលផ្ដុំគ្នានៅផ្ទះតារាស្រី Pang Lamsam ដើម្បីចូលរួមកម្មវិធីជប់លៀងមុនដំណាច់ឆ្នាំ និង អបអរថ្ងៃបុណ្យគ្រិស្ដម៉ាស។
ក្នុងកម្មវិធីនោះគេសង្កេតឃើញមានតារាល្បីៗដូចជា Aum Patcharapa, Anne, Aff, Cherry, Nune, Srirta និង Por ជាដើម ដែលធ្វើឱ្យកម្មវិធីជប់លៀងនេះកាន់តែរីករាយ ហើយកាន់តែពេញចិត្តអ្នកគាំទ្រ។
នារាត្រីនោះអ្នកគាំទ្រហាក់ចាប់អារម្មណ៍តារាស្រី Aum ដែលតែងខ្លួនក្នុងឈុតស មានរោមសត្វ អមដោយគ្រឿងអលង្ការ ដែលត្រូវបានគេរកឃើញថាសុទ្ធសឹងតែមានតម្លៃថ្លៃ។ ជាក់ស្ដែងដូចជា៖
– អាវ Priscilla Jacket តម្លៃ ៥៩៨ ដុល្លារ
– សំពត់ Priscilla Heart Pocket Skirt តម្លៃ ៣៥០ ដុល្លារ
– ក្រវិល Chanel មួយគូតម្លៃ ១ ០៧៤ ដុល្លារ
– ខ្សែក Chanel តម្លៃ ១ ១៥០ ដុល្លារ
– កាបូប Valentino Small Loco Shoulder Bag តម្លៃ ២ ៦០០ ដុល្លារ
សរុបត្រួសៗប្រមាណជា ៥ ៧៦៣ ដុល្លារ៕