កំពូលតារាហុងកុង Vincent Wong ក្តោបឱកាសថ្មី តែត្រូវឆ្ងាយពីគ្រួសារជាង ១ ឆ្នាំ
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ បើតាមការចុះផ្សាយរបស់ Jaynestars បានឱ្យដឹងថា តារាសម្ដែងប្រុសហុងកុង Vincent Wong បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបំពេញការងារថតសម្ដែងក្នុងរឿង «Justice Sung» នឹងបន្តរស់នៅទីនោះរយៈពេលជាង ១ឆ្នាំ រហូតដល់ការងារបញ្ចប់។
យ៉ាងណាមិញ តារាសម្ដែងវ័យ ៣៩ឆ្នាំរូបនេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននិយាយក្នុងកម្មវិធីបទសម្ភាសទាក់ទងនឹងការថតសម្ដែងក្នុងរឿង «Justice Sung» ដែរថា៖ «នៅពេលដែលខ្ញុំទទួលការចូលរួមថត ខ្ញុំចង់ការសម្ដែងនិយាយជាភាសាចិនកុកងឺ ដើម្បីសាកល្បងនឹងខ្លួនឯង»។ ជាមួយគ្នានោះ លោកបានបន្តថា៖ «អ្នកដឹកនាំរឿងក៏ដូចគ្នា ហើយបានសួរខ្ញុំថាតើចាប់អារម្មណ៍សម្ដែងក្នុងរឿងបែបកំប្លែងដែរទេ? ខ្ញុំចូលចិត្តថតរឿងបែបកំប្លែង ព្រោះមានអារម្មណ៍ថាសប្បាយ ដូច្នេះខ្ញុំចង់សាក»។
ថ្វីត្បិតថានេះជាឱកាសការងារមួយ ដើម្បីប្រជែងសមត្ថភាពវាយលុកក្នុងទីផ្សារសិល្បៈចិនរបស់លោកក៏ដោយ ប៉ុន្តែលោក Vincent Wong ត្រូវឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់របស់លោកជាង ១ឆ្នាំ៕