ព្រួយណាស់! តួអង្គ Clint ក្នុងរឿង «Hawkeye» ជួបឧបទ្ទវហេតុធ្ងន់ធ្ងរ ដោយសារម៉ាស៊ីនឈូសព្រិល
តួអង្គ Clint Barton ក្នុងរឿង «Hawkeye» លោក Jeremy Renner ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីជួបឧបទ្ទវហេតុនឹកស្មានមិនដល់មួយកំលុងពេលបើកម៉ាស៊ីនឈូសព្រិល។
បច្ចុប្បន្ន តារាសម្ដែងនៅ Marvel លោក Jeremy Renner កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ ហើយនឹងទទួលការវះកាត់ជាលើកទីពីរ ខណៈដែលគ្រូពេទ្យបានស្រាយរបួសដ៏ច្រើនរបស់លោក បន្ទាប់ពីឧបទ្ទវហេតុដោយសារម៉ាស៊ីនឈូសព្រិលកិនពីលើលោក ពេលកំពុងឈូសព្រិលក្នុងតំបន់រស់នៅឯរដ្ឋ Nevada។
បើតាមការឱ្យដឹងពីប្រភពព័ត៌មានបរទេស លោក Jeremy Renner ដែលមានអាយុ ៥១ ឆ្នាំ បានរងរបួសត្រង់ដើមទ្រូង របួសឆ្អឹង និង ជើង ហើយកំពុងទទួលការព្យាបាល៕
ប្រភព ៖ Dailymail