អាយុទើប ៣៣ ឆ្នាំសោះ Lee Jong Suk សល់លុយច្រើនខ្លាំង ចាយ ៥ ជីវិតទៀតមិនអស់
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យកម្សាន្ត K-drama បានស្គាល់មកហើយ អំពីតារាសម្ដែងប្រុស Lee Jong Suk ដែលលោកបានចាប់ផ្តើមអាជីពក្នុងសិល្បៈដំបូងក្នុងឆ្នាំ២០០៥ គឺជាតារាបង្ហាញម៉ូដ។
កាលនោះ តារាប្រុសរូបនេះ បានដើរម៉ូដក្នុងកម្មវិធី Seoul Fashion Week ហើយជាតារាបង្ហាញម៉ូដវ័យក្មេងជាងគេ ដែលធ្វើការដើរបង្ហាញនៅក្នុងព្រឹត្តិការណ៍ម៉ូដដ៏ធំក្នុងប្រទេសកូរ៉េនៅពេលនោះ បន្ទាប់មកលោកក៏បានទទួលការហ្វឹតហាត់ដើម្បីក្លាយជាតារាអាជីពក្នុងវិស័យកម្សាន្តផងដែរ។
ហើយទីបំផុត Lee Jong Suk បានបង្ហាញខ្លួនក្នុងការសម្ដែងក្នុងភាពយន្តភាគល្បីៗរបស់ K-drama ជាច្រើន រហូតក្លាយជាតារា A-List របស់ឧស្សាហកម្មនេះ។
ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យទស្សនិកជនរឹតតែចាប់អារម្មណ៍ និង កោតសរសើរលើសពីសមត្ថភាពរបស់លោកទៀតនោះ គឺបច្ចុប្បន្ននេះទ្រព្យសម្បត្តិសុទ្ធរបស់លោក បានកើនដល់ ៥០លានដុល្លារ ដែលជាភាពជោគជ័យខ្លាំងរបស់លោកក្នុងវ័យ ៣៣ឆ្នាំ ផ្នែកហិរញ្ញវត្ថុ៕