ពេលកូនៗងក់រឿងហាងអាហារនៅជប៉ុនក្របើក Chompoo ប្រាប់ពាក្យនេះភ្លែត អ្នកគាំទ្រលាន់សរសើរព្រាត
ឆ្នាំថ្មីចូលមកដល់ភ្លាម ស្វាមីអភិជនរបស់តារាស្រី Chompoo មិនចាំយូរដឹកដៃកូនប្រពន្ធហោះទៅលេងនៅក្រៅប្រទេសភ្លាម ពោលគឺប្រទេសដែលគ្រួសារតារាស្រី Chompoo ជ្រើសជាកន្លែងកម្សាន្តទី ១ ក្រោយឆ្នាំថ្មីមកដល់គឺជា ប្រទេសជប៉ុន។
ជុំវិញដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់តារាស្រីរូបនេះដែរ ធ្វើឱ្យមហាជនឃើញហើយរំភើបចិត្តជំនួសណាស់ ព្រោះវាជារូបភាពដំណើរកម្សាន្តលក្ខណៈគ្រួសារមួយដែលកម្រនឹងបានឃើញណាស់ ពោលគឺវាជាលើកទីមួយហើយដែលនាង និង ស្វាមីដឹកដៃកូនៗទាំង ៣ ទៅកម្សាន្តយូរថ្ងៃនៅក្រៅប្រទេសនោះ។
លើសពីនេះទៅទៀតនោះ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុត ថ្វីដ្បិតតែកូនៗរបស់នាងនៅតូច តែនាងបង្រៀនកូនឱ្យសម្របបានល្អណាស់ មិនថានៅផ្ទះ ឬ នៅខាងក្រៅឡើយ។ ពិសេសគ្រាន់តែកូនប្រុសទាំងពីរងក់ងររឿងហាងអាហារមួយកន្លែងនៅជប៉ុនមិនទាន់បើកពេលព្រឹក ស្រាប់តែតារាស្រីរូបនេះបង្រៀនកូន និង ពន្យល់កូនដោយធម៌ត្រជាក់ធ្វើឱ្យមហាជនសរសើរពេញមាត់ ដោយក្នុងនោះនាងបាននិយាយទៅកាន់កូនប្រុសទាំងពីរថា ៖ «មិនមែនហាងគេបើកយឺតទេ តែមកពីគេគោរពពេលវេលា» ដែលពាក្យទាំងនេះធ្វើឱ្យកូនប្រុសទាំងពីររបស់នាងស្ងាត់មាត់ភ្លាម៕