ឃើញជីវិតគូល្អូកល្អិន តែមិនស្មានថា Tuk Boriboon ក៏ធ្លាប់ត្រូវប្រពន្ធសុំលែងលះ ព្រោះកំហុសធំមួយ
តារាជើងចាស់ Tuk Boriboon គឺជាតារាសម្តែងដែលមហាជនភាគច្រើនបានស្គាល់តាមរយៈការសម្ដែងជាតួចិត្តអាក្រក់ កំប្លែង និង ជាតួឪពុក ដ៏ពោរពេញដោយទេពកោសល្យ និង បទពិសោធជាច្រើនឆ្នាំក្នុងវិស័យសិល្បៈថៃ។
បើនិយាយពីជីវិតក្រៅឆាករបស់ Tuk វិញ លោកបានរៀបការជាមួយនារីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Else Tan Aichia នៅឆ្នាំ ២០១៣ ក្រោយមើលចិត្តថ្លើមគ្នាជិត ៥ ឆ្នាំ ហើយគូរបស់លោកគឺជាគូដែលពុំធ្លាប់មានរឿងអាស្រូវ និង តែងមានរឿងផ្អែមល្ហែមដាក់គ្នាជាញឹកញាប់ បើទោះបីជាខុសជាតិសាសន៍គ្នាក្ដី។
ផ្ទុយទៅវិញ ថ្មីៗនេះ Tuk ស្រាប់តែបានបើកកកាយរឿងលាក់ទុកដែលមហាជនភាគច្រើននឹកស្មានមិនដល់ទាំងអួលដើម-កថា ៖ «តាមពិតគូខ្ញុំ មិនល្អគ្រប់ពេលដូចដែលគ្រប់គ្នាបានគិតនោះទេ រយៈពេលជាង ១៤ ឆ្នាំដែលយើងស្រឡាញ់ និង រស់នៅជាមួយគ្នានេះ ក៏ជួបរឿងមិនតិចនោះដែរ។ កាលពី ៣-៤ ឆ្នាំមុន ពួកយើងធ្លាប់ឈ្លោះគ្នាខ្លាំង រហូតដល់នាងសុំខ្ញុំលែងលះទៅហើយ ដោយនាងខឹងខ្ញុំខ្លាំង ព្រោះតែខ្ញុំបានដើរលេងយប់ ហើយមានបញ្ហាច្របូកច្របល់ច្រើនដែលសន្សំឱ្យធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំភ័យខ្លាចបាត់បងនាងជាខ្លាំង ហើយចំណាយពេលយូរគួរសមក្នុងការលួងលោមនាង ដោយហេតុផលដែលពួកយើងអាចផ្សះផ្សាគ្នាវិញបានគឺព្រោះតែកូន»៕