ផ្អើលអ្នកគាំទ្រ! Thuy Tien ម្ចាស់មកុដ MGI 2021 ធ្លាក់ខ្លួនទៅលក់ផ្កាតាមផ្លូវ ឥលូវនាងចេញមុខបកស្រាយហើយ
ក្រោយពីគ្រងមកុដជាបវរកញ្ញាឯកអស្ចារ្យឆ្នាំ ២០២១ មក នាង Thuy Tien គឺតែងតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងមិនសូវជាដាច់ឡើយ។ ជាក់ស្ដែងដូចដែលមហាជនធ្លាប់បានឃើញពីមុន Miss Grand International 2021 រូបនេះ គឺតែងតែរៀបចំខ្លួនខ្ញង់ៗរាល់ពេលដែលនាងទៅចូលរួមកម្មវិធីនានា ទោះជាយ៉ាងណា ថ្មីៗនេះ មហាជនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញបវរកញ្ញារូបនេះ ស្លៀកពាក់សាមញ្ញខ្លាំង មិនផាត់មុខផាត់មាត់ ឈរលក់ផ្កាស្បៃរឿងនៅតាមដងផ្លូវទៅវិញ។
ថ្មីៗកន្លងទៅថ្មីៗនេះ កម្រងរូបភាពមួយចំនួនរបស់ Miss Grand International 2021 នាង Thuy Tien ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាញសង្គមជាច្រើន ដោយរូបភាពទាំងនោះ បង្ហាញឱ្យឃើញបវរកញ្ញារូបនេះ ស្ថិតក្នុងឈុតសម្លៀកបំពាក់យ៉ាងសាមញ្ញបំផុត នៅឈរលក់ផ្កាស្បៃរឿងនៅតាមផ្លូវ។
ដំបូងៗ មហាជននាំគ្នាគិតថា នាង Thuy Tien ស្លៀកពាក់សាមញ្ញៗបែបនេះ បែបក្នុងបំណងទៅទិញផ្កាស្បៃរឿង ទុករៀបចំផ្ទះក្នុងថ្ងៃបុណ្យចូលឆ្នាំជាមួយក្រុមគ្រួសាររបស់នាង ខណៈមួយចំនួនទៀតបែរជាបង្ហាញអារម្មណ៍អាណិត ដោយគិតថា បវរកញ្ញាឯករូបនេះ បានធ្លាក់ខ្លួនមកលក់ផ្កានៅតាមផ្លូវទៅវិញ។
យ៉ាងណាមិញ ក្រោយមតិវែកញែកផ្ទុះផ្អើលពេញបណ្ដាញសង្គមនានា Miss Grand International 2021 ខាងលើ ក៏បានចេញមុខមកបកស្រាយឱ្យច្បាស់ការហើយជុំវិញរឿងរ៉ាវពីក្រោយរូបភាពរបស់នាងទាំងនោះ។ តាមការបញ្ជាក់របស់នាង Thuy Tien បានឱ្យដឹងថា តាមពិតនៅ រូបភាពគឺកំពុងថត Vlog ដែលនាងទទួលបទពិសោធន៍ធ្វើជាអ្នកលក់ផ្កា ក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន និង វៀតណាម នោះទេ នាងមិនមែនជាអ្នកលក់ពិតប្រាកដនោះឡើយ។
ក្រោយដឹងរឿងរ៉ាវពិតប្រាកដហើយ អ្នកគាំទ្ររបស់នាង គឺបានបង្ហាញអារម្មណ៍ពេញចិត្ត និង កោតសរសើរចំពោះនាងជាខ្លាំង ដែលស៊ូខិតខំ ដើម្បីទទួលបទពិសោធន៍ និង ដឹងពីភាពលំបាកមួយចំនួននៃអ្នកលក់ដូរក្នុងរដូវកាលបុណ្យដ៏ធំមួយនេះ៕