(វីដេអូ) ក្រោយត្រូវជនអនាមិកលួចបង្ហោះបទថ្មី ពេលនេះ ពេជ្រ សូលីកា បញ្ចេញបទនេះហើយពីរោះចាក់ដោតណាស់
នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀងស្រី ពេជ្រ សូលីកា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលទាំងព្រលឹម ដោយអ្នកនាងបានបង្ហោះសារមួយក្នុងគណនីហ្វេសប៊ុកផេកថា បទចម្រៀងមួយដែលជាញើសឈាមរបស់ខ្លួនបានបែកធ្លាយ ដោយត្រូវបានជនអនាមិកយកលួចទៅបង្ហោះចែកចាយ។
ក្នុងសារដែល សូលីកា បានបង្ហោះនោះនាងបានរៀបរាប់យ៉ាងក្ដៅស្លឹកត្រចៀកថា ៖ «បទ «មានអ្នកត្រូវការខ្ញុំទេ» ត្រូវបានជនអនាមិក លួចបង្ហោះចែកចាយជាសាធារណៈ។ ខ្ញុំមិនលើកលែងឱ្យទេ ព្រោះវាជាញើសឈាមរបស់ខ្ញុំ»។ មិនតែប៉ុណ្ណោះ តារាស្រីស្រស់រូបនេះបានបន្ថែមទៀតថា ៖ «អាពួកវាខូច កុំឱ្យវាដេកស្រួលឱ្យសោះ»។
យ៉ាងណាមិញ ក្រោយពីប្រកាសថាមានអ្នកលួចបទទៅបង្ហោះភ្លាម ពេលនេះ ពេជ្រ សូលីកា ក៏បានបញ្ចេញបទចម្រៀង «មានអ្នកត្រូវការខ្ញុំទេ» នេះជាផ្លូវការហើយ ដែលបទចម្រៀងមួយនេះពិតជាពីរោះ និង មានអត្ថន័យកម្សត់ចាក់ដោតខ្លាំង។
ទន្ទឹមនឹងនោះ វីដេអូស្នាដៃបទចម្រៀងថ្មីរបស់ ពេជ្រ សូលីកា ចេញភ្លាមកំពុងត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកបង្ហាញការគាំទ្រខ្លាំងចំពោះបទថ្មីនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖