វ៉ាន់ ដេវីត ក្ដៅឆេវទាំងព្រឹក មានជនអនាមិកយកឈ្មោះ និង រូបថតទៅបោកលុយគេអស់ ១៣០០ ដុល្លារ
តួប្រុសរូបសង្ហាក្នុងរឿង «បដាចារ» លោក វ៉ាន់ ដេវីត បានបង្ហោះសារក្ដៅស្លឹកត្រចៀកទាំងព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ ដោយមានជនអនាមិកបានយករូបថត និង ឈ្មោះរបស់លោក ទៅដើរបោកលុយគេអស់ ១៣០០ ដុល្លារ។
វ៉ាន់ ដេវីត បានរៀបរាប់ពីដំណើរដើមទងនៃសាច់រឿងទាំងអារម្មណ៍ក្ដៅឆួលថា ៖ «បើកភ្នែកមកមានរឿងភ្លាម អាជនថោកទាបយករូបយកឈ្មោះខ្ញុំដើរបោកគេឱ្យផ្ញើលុយឱ្យវា វាដាក់លេខផ្ញើ 097 បានលុយហើយវា Block គេបាត់ ចុងក្រោយជនរងគ្រោះខលមកថាខ្ញុំបោកលុយគាត់ 1300$ ហួសចិត្ត»។
មកដល់ពេលនេះ ដេវីត មិនទាន់វែកមុខជនអនាមិកដែលយកឈ្មោះ យករូបថតរបស់លោកទៅដើរបោកគេនោះឃើញនៅឡើយ តែលោកបានអះអាងតាមរយៈខំមិនថា បើសិនជាលោកស្រាវជ្រាវរកមុខឃើញ នឹងចាប់ញាត់គុកមិនខាន៕