ក្តៅឆួល! ទ្រាំលែងបាន Jamie Park ដាក់ចំៗរឿងសង្សារលួចក្បត់ទៅទាក់ទងស្រី ៤-៥ នាក់
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាចម្រៀងស្រីទោលរបស់កូរ៉េ Jamie Park បានធ្វើឱ្យអ្នកលេងអ៊ីនធឺណែតមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានទម្លាយអំពីរឿងរ៉ាវទាក់ទងនឹងមិត្តប្រុសរបស់នាងដែលបានលួចក្បត់ផិតនាងនឹងមុខ។
បើតាមការបង្ហោះនៅក្នុង Instagram Stories របស់តារាស្រីខាងលើ នាងបានសរសេរថា ៖ «គាត់មិនទាន់ដឹងនោះទេ ប៉ុន្តែគាត់ច្បាស់ជាចាកចេញពីជីវិតខ្ញុំទៅសប្បាយជាមួយនឹងស្រីៗ ៤-៥ នាក់ទៀត»។ លើសពីនេះ Jamie ថែមទាំងបានបន្តទៀតថា ៖ «ខ្ញុំនឹងធ្វើបទចម្រៀងមួយបទឱ្យឡូយអំពីរឿងនេះ ហើយសុំកុំស្តីបន្ទោសមនុស្សប្រុសទាំងអស់ គឺត្រឹមតែគាត់ម្នាក់បានហើយ»។
ត្រឡប់មកនិយាយកាលពីមុន Jamie ធ្លាប់បានបង្ហើបថា នាងមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Goo Min Cheol នៅក្នុងកម្មវិធី «Steel Troops 2»៕