កាលពីរាត្រីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលព្រាតពេញបណ្ដាញសង្គមនានា ក្រោយឃើញ Lisa សមាជិក ក្រុម BLACKPINK បានបង្ហោះរូបយ៉ាងស្និទ្ធស្នាល ជាមួយនឹងកំពូលតារាបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល Neymar Jr. នៅក្នុង Story IG ផ្លូវការរបស់នាង។
តាមការចេញផ្សាយលើបណ្ដាញសង្គមបានឱ្យដឹងថា ហេតុដែលធ្វើឱ្យពួកគេបានជួបគ្នាគឺ នៅពេលដែលកីឡាករ Neymar លេងឱ្យក្លឹបបារាំង Paris Saint-Germain ហើយក្រុម BLACKPINK ក៏កំពុងនៅឯទីក្រុង ប៉ារីស ប្រទេសបារាំង សម្រាប់ព្រឹត្តិការណ៍សប្បុរសធម៌ Le Gala des Piéces Jaunes ដូចគ្នា ទើបពួកគេមានឱកាសជួបគ្នាបែបនេះ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺ កីឡាករបាល់ទាត់ដ៏ល្បី មុខមាត់ស្រស់សង្ហារូបនេះ គឺជាបុរសដំបូងគេដែល Lisa ថតរូបតែពីរនាក់ជាមួយ បង្ហោះចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់នាង រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនលេងសើចព្រាតថា «ស្វាគមន៍ Neymar បុរសទោលដំបូង បានបង្ហាញខ្លួនក្នុង IG Story របស់ Lisa»៕