ស្អាតប្លែក! ស្រីតូច សុភ័ណ្ឌ និង គ្រូអគ្គីនេត្រ បង្ហាញសម្រស់ថ្មី ត្រៀមប៉ះគ្នាលើឆាក Miss Queen កម្ពុជា ២០២៣
ខណៈនេះកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទី ៣ Miss Queen Cambodia ២០២៣ កំពុងតែដំណើរការស្វែងរកបេក្ខភាពប្រកួត។ ក្នុងនោះ គេឃើញថាមានបេក្ខភាពប្រកួតជាច្រើនកំពុងតែត្រៀមខ្លួនហ្វឹកហាត់សមត្ថភាពដើម្បីទៅដណ្ដើមមកុដក្លាយជាបវរកញ្ញាភេទទី ៣ នាឆ្នាំនេះ។
ដោយឡែក នៅក្នុងឆ្នាំ ២០២៣ នេះដែរ ពិតជាធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះមានបេក្ខភាពអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកល្បីឈ្មោះ ២ រូបកំពុងតែត្រៀមប្រជែងសម្រស់ និង សមត្ថភាពគ្នា នៅលើឆាកប្រកួតនៅថ្ងៃខាងមុខនេះ នោះគឺ កក្កដា សុភ័ណ្ឌ និង លោកគ្រូអគ្គីនេត្រ ដែលអ្នកទាំងពីរសុទ្ធសឹងតែមានក្ដីស្រមៃក្លាយជាបវរកញ្ញាភេទទី ៣ របស់កម្ពុជា ថែមទាំងជាបុគ្គលល្បីនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម Tik Tok ផងដែរ។
សូមជម្រាបផងដែរថា កម្មវិធី Miss Queen Cambodia គឺជាកម្មវិធីប្រកួតសម្រស់ភេទទី ៣ មួយដែលបើកឱកាសឱ្យបុរសដែលកែភេទ និង មិនទាន់កែភេទមានបំណងចង់ក្លាយជាបវរកញ្ញាចូលរួមប្រកួតដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ហើយបើបេក្ខភាពណាមួយទទួលបានមកុដនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen នៅប្រទេសថៃ៕