នៅចាំ Eric សមាជិកក្រុម Utopia ទេ? ពេលនេះក្លាយជា Youtuber ដ៏មានប្រជាប្រិយភាព
បើរំឭកកាលពីអំឡុងឆ្នាំ ២០១០ និង ២០១១ យុវវ័យនិយមតាមដានទស្សនា និង គាំទ្រក្រុមតារាចម្រៀង ដែលមានទេពកោសល្យក្នុងការរាំច្បាស់ជានៅចាំក្រុមចម្រៀង Utopia នៅឡើយនោះទេ។ កាលនោះ ក្រុមចម្រៀង Utopia គឺជាក្រុមមួយ ដែលផ្ទុះការគាំទ្រខ្លាំងលើទេពកោសល្យនៃការរាំ និង ការលេងស្ទីលតាម K-Pop។
បើគិតមកដល់ពេលនេះ ក្រុមចម្រៀង Utopia ក៏បានរំសាយទៅហើយដែរ ដោយសមាជិកខ្លះបានបន្តលើវិថីសិល្បៈដូចដើម និង ខ្លះទៀតបានបញ្ចប់មានអាជីពផ្សេងៗគ្នា។
ក្រឡេកទៅមើលលោក Eric ជាប្រធានក្រុមចម្រៀងខាងលើ ដោយកាលនោះ លោកក៏ហាក់លេចធ្លោខ្លាំងណាស់ដែរនៅក្នុងចំណោមសមាជិកក្រុមទាំងអស់។ ក្នុងនោះ គេបានដឹងថាក្រោយរំសាយក្រុម Utopia លោក Eric ក៏បានបន្ត និង បញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យសុខាភិបាល ព្រមទាំងបានក្លាយទៅជាម្ចាស់ហាងគ្លីនិកកែសម្ឋស្សដ៏ល្បីមួយទៀតផង។
មកទល់ពេលនេះ អតីតប្រធានក្រុម Utopia លោក Eric ក៏ធ្លាប់បានចេញចម្រៀងទោលម្តងម្កាល និង កំពុងតែត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនកំពុងតែផ្ទុះការសរសើរដល់លោក Eric យ៉ាងខ្លាំង ក្រោយពីលោកក្លាយទៅជា Youtuber មួយរូប ដោយមានឈ្មោះលើបណ្តាញសង្គមថា «Doctor Sem Ratana» ដែលនិយមលើកយកចំណេះដឹងទូទៅ និង ប្រធានបទលើកតម្កើងជាតិសាសន៍មកអត្ថាធិប្បាយ។
ជាក់ស្តែង បើតាមការបង្ហោះសារលើគណនីហ្វេសប៊ុករបស់ លោក ឆន រតនៈ ដែលជាអ្នកសិល្បៈ និង Youtuber មួយរូបដែរនោះ បានរៀបរាប់ពីលោក Eric ថា៖ «FOR MY OPINION HE’S ONE OF THE BEST CAMBODIAN YOUTUBER. ខ្ញុំស្រឡាញ់ និងគោរពគាត់ត្រង់ថា គាត់ចូលចិត្តលើកតម្កើងជាតិយើងសាសន៍យើង (ជាតិនិយម) ហើយមិនមាន Youtuber ខ្មែរយើងច្រើនទេ ដែលអាចធ្វើបានដូចគាត់»។
ការបង្ហោះសារពីគំនិតរបស់លោក ឆន រតនៈ នោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Youtuber ជាច្រើនរួមមានទាំងលោក ហេង វិសាល ក៏បានចូលទៅចែករំលែក និង បញ្ចេញមតិចូលចិត្ត លោក Eric ថាពិតជា Youtuber ដែលតែងលើកតម្កើងជាតិសាសន៍ពិតមែន៕