អស់ទាស់! ចិញ្ចៀន និង ក្រវិលមួយគូដែល Taylor ពាក់នៅកម្មវិធី Grammys ថ្លៃដល់ ៣ លានដុល្លារ
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Taylor Swift បានអញ្ជើញចូលរួមកម្មវិធីពានរង្វាន់ GRAMMY យ៉ាងលេចធ្លោបំផុត ជាមួយឈុតគ្រឿងអលង្ការធំៗចិញ្ចែងចិញ្ចាចទាក់ភ្នែកខ្លាំងបំផុត។
អំឡុងពេលចូលរួមកម្មវិធីនោះ តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះ ស្ថិតក្នុងឈុតអាវដៃវែងខ្លួនខ្លី រួមនឹងសំពត់វែងពណ៌ខៀវផ្លេកៗ លម្អដោយចិញ្ចៀនពីរវង់ រួមនឹងក្រវិលពេជ្រយ៉ាងធំមួយគូដ៏ស្រស់ស្អាត។
បើតាមការបញ្ជាក់ពីអ្នកច្នៃម៉ូដ Lorraine Schwartz បានទម្លាយថា ឈុតគ្រឿងអលង្ការដែល Taylor ពាក់នារាត្រីនោះ គឺមានតម្លៃរហូតដល់ ៣ លានដុល្លារ ដែលត្បូងទាំងនោះសុទ្ធតែជាត្បូងធម្មជាតិទម្ងន់ជាង ១៣៦ ការ៉ាត់ ដោយរួមមានប្រភេទត្បូងទទឹម ត្បូង paraibas និង ត្បូងពេជ្រ៕