(វីដេអូ) រ៉ាប៊ី បង្រៀនកូនកាត់អាមេរិក Nick Taylor អានអក្សរខ្មែរ មើលទៅស្និទ្ធស្នាលគ្នាណាស់
កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិកប្រចាំក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង លោក Nick Taylor បានលេចមុខសម្ដែងនៅក្នុង MV ថ្មីរបស់កញ្ញា រ៉ាប៊ី ដែលធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើន នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើកីឡាកររូបសង្ហារូបនេះភ្លូកទឹក ភ្លូកដី។
ដោយឡែក ថ្មីៗនេះមហាជនបានចាប់អារម្មណ៍ជាថ្មីម្ដងទៀត ក្រោយឃើញវីដេអូនៅក្រោយឆាក របស់លោកជាមួយនឹងកញ្ញា រ៉ាប៊ី ដែលអ្នកទាំង ២ បានចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុងមួយក្នុងខេត្ត ព្រះសីហនុ ត្រូវបានគេយកមកបង្ហោះចែកចាយក្នុងបណ្ដាញសង្គម TikTok។
ក្នុងវីដេអូនោះផងដែរ តារាស្រីសំឡេងផ្អែមស្រួយ រ៉ាប៊ី បានបង្រៀនលោក Nick Taylor ឱ្យអានអក្សរខ្មែរ តែកីឡាករបាល់ទាត់រូបនេះ ទើបតែបានមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលខ្លីនៅឡើយទេ ជាហេតុធ្វើឱ្យការបញ្ចេញសំឡេង ឬ តុងនិយាយជាភាសាខ្មែររបស់លោក មិនទាន់ជាស្ទាត់ជំនាញអ្វីណាស់ណានោះទេ។
ដោយហេតុនេះ ទើបធ្វើឱ្យលោកខំប្រឹងប្រែងនិយាយតាមតារាស្រី រ៉ាប៊ី លាយឡំនឹងតុងសំឡេងបែបបរទេស ដែលជាភាសាដើមរបស់លោក យ៉ាងគួរឱ្យស្រឡាញ់ ធ្វើឱ្យអ្នកគាំទ្រលួចញញឹមពេញចិត្តចំពោះសកម្មភាពរបស់ពួកគេទាំងពីរមិនស្ទើរនោះទេ។