Gubgib ប្រញាប់បកស្រាយ រឿងប៉ូលិសបុកចូលហាងដែលនាងរួមហ៊ុនជាមួយ Due
ចាប់តាំងពី Due Arisara បានបើកទម្លាយរឿងរ៉ាវនៅពីក្រោយការបង្ហើបឈ្មោះជនល្មើសដែលមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវខុសច្បាប់ និង អាជីពដែលបរិសុទ្ធស្អាតស្អំរបស់ស្វាមីមក ឃើញថា អ្នកគាំទ្រមិនតិចនោះទេ ដែលបានគាំទ្រ និង លើកកម្លាំងចិត្តរបស់នាង ព្រោះនាងជានារីរងគ្រោះម្នាក់ដែលធ្លាប់រងការវាយធ្វើបាបពីមនុស្សប្រុសដែលនាងទុកចិត្ត និង ស្រឡាញ់។
យ៉ាងណាមិញ បើងាកទៅមើលអតីតសង្សារដែលបានវាយធ្វើបាបនាងវិញ ពេលនេះក៏ត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួន និង បន្តស៊ើបអង្កេតបន្ថែមហើយ។
តែអ្វីដែលនឹកស្មានមិនដល់នោះ ក្រោយរឿងរ៉ាវកំពុងតែស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច ស្រាប់តែថ្មីៗនេះ បែរជាតារាស្រី Gubgib ទម្លាយរឿងដែលធ្វើឱ្យនាងភ្ញាក់ផ្អើលទៅវិញ ពោលគឺ នាងបានទម្លាយថា នាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចបានបុកចូលក្នុងហាងធ្វើក្រចករបស់នាង ដែលរួមហ៊ុនជាមួយមិត្តសម្លាញ់ Due Arisara ទៅវិញ រហូតនាងសុំមើលកាតសមត្ថកិច្ច ខ្លាចមានការបន្លំធ្វើស៊ី។
ចំណែកឯខាងសមត្ថកិច្ចក៏បានបង្ហាញកាតដើម្បីបញ្ជាក់ពីភាពបរិសុទ្ធហើយដែរ ថែមទាំងបញ្ជាក់ថា ការចុះមកពិនិត្យក្នុងហាងមិនមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវ Due Arisara ឡើយ តែជាការចុះពិនិត្យតាមតំបន់តែប៉ុណ្ណោះ៕