អស់ទាស់! អ្នកផាត់មុខល្បី Apple ស្កាត់ជួប រ៉េត សារីតា បង្កើតស្នាដៃដ៏ទាក់ទាញលើទឹកដីអាមេរិក
កាលពីថ្មីៗកន្លងទៅ មហាជនអ្នកគាំទ្រ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក រួមនឹង MUC ៣ ជំនាន់ផ្សេងទៀត ដើម្បីទៅលើកទឹកចិត្តការប្រកួតរបស់ MUC 2022 កញ្ញា ហង្ស ម៉ានីតា។ ក្នុងដំណើរនៃការទៅកាន់សហរដ្ឋអាមេរិកនោះដែរ កញ្ញា រ៉េត សារីតា ក៏បានធ្វើដំណើរកម្សាន្ត និង ទស្សនកិច្ចជាច្រើនកន្លែង រួមមាន សេតវិមាន- White House ជាដើម។
បើទោះជាបានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយក្តី តែអំឡុងពេលនៅសហរដ្ឋអាមេរិកនោះដែរ កញ្ញា រ៉េត សារីតា ក៏បានស្កាត់ជួបអ្នកផាត់មុខកូនខ្មែរល្បីឈ្មោះ Apple ជាថ្មី បង្កើតស្នាដៃរួមគ្នាម្តងទៀតផងដែរ។ ក្នុងនោះ អ្នកនាង Apple ក៏ទើបតែបង្ហោះរូបភាពនៃស្នាដៃថ្មីរវាង អ្នកនាង និង កញ្ញា រ៉េត សារីតា ក្នុងការផាត់មុខតួអង្គ «យក្ខេនីសម័យ» កំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកនាង Apple បានបញ្ជាក់ពីអត្ថន័យនៃស្នាដៃថ្មី ដែលបានផាត់លើមុខរបស់ កញ្ញា រ៉េត សារីតា មានន័យថា៖ «Modern Yak’heney យក្ខេនីសម័យ ការថតរូបបែបសិល្បៈ ការបូកបញ្ចូលភាពសម័យ នៃការស្មូន និង ឆ្លាក់ម៉ាស់ បូកបញ្ចូលនៅកំលាយនៃម៉ាស់ល្ខោនបុរាណជាមួយនឹងគ្រឿងយន្ត។ សហសម័យ នៃសិល្បៈថតរូបកំសាន្តរបស់នាងខ្ញុំ តែងតែឆ្លៀតបញ្ចូលនៅការប្រើក្បាច់បុរាណ ដើម្បីជាការដាស់តឿន និង រំឭកបងប្អូនថា ឱ្យតែយើងស្រលាញ់ យើងអាចច្របាច់បញ្ចូលភាពទំនើប និង បុរាណបានយ៉ាងស្រស់ស្អាត។ សូមអរគុណ សារីតា ដែលប្រើពេលទស្សនកិច្ចនៅអាមេរិក មកថតជាមួយបង។ ចាំជួបគ្នានៅខ្មែរឆាប់ៗ។ សម្រាប់ វីឌីអូនៃរបៀបឆ្លាក់ម៉ាស់សូមមើលវីឌីអូនៅលើ page រៀបចំគំនិត ផាត់មុខ និង ឆ្លាក់ម៉ាស់ដោយ Apple love»៕