(វីដេអូ) Chompoo រំភើបចិត្តខ្លាំង ពេលស្វាមីនាំទៅកន្លែងកកើតអនុស្សាវរីយ៍រួមគ្នា
កាលពីពេលថ្មីៗនេះ តារាស្រី Chompoo និង ស្វាមីបានចេញមុខបកស្រាយរឿងរ៉ាវដែលផ្ទុះឡើងយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមនៅក្នុងកម្មវិធី 3 Zeep ឱ្យអ្នកគាំទ្របានជ្រាប និង អស់មន្ទឹលសង្ស័យហើយ ក្រោយអ្នកគាំទ្រចង់ដឹងថា លោក Nott លួចមានស្រី ឬក៏អត់នោះ។
លើសពីនេះទៅទៀតនោះ អ្វីដែលអ្នកគាំទ្រឃើញហើយបើកភ្នែកធំៗជាទីបំផុតនោះ ខណៈ Nott ស្វាមី Chompoo បាននាំភរិយា មិត្តៗ និង នាំអារម្មណ៍អ្នកគាំទ្រទៅមើលឃ្លាំង ក៏ដូចជារោងចក្រផ្គត់ផ្គង់អគ្គិសនី ឬអាចនិយាយបានថា ជាជំនួញពាន់លានរបស់លោកថែមទៀតផង ដែលសាងសង់ឡើងលើផ្ទៃដីរាប់រយរ៉ៃឯណោះ។
ខណៈនាំភរិយាដើរមើលកន្លែងដែលខ្លួនធ្វើការភ្លាម បើងាកទៅមើល Chompoo ហាក់រំភើបចិត្ត ព្រមទាំងទម្លាយថា កន្លងមកនាងមិនដែលបានមកដើរគ្រប់ជ្រុងជ្រោយដូចពេលនេះឡើយ។ ជាក់ស្តែង ក្នុងនោះ Chompoo ថែមទាំងទម្លាយទាំងទឹកភ្នែកទៀតថា នាងមានមោទកភាពចំពោះស្វាមីណាស់សម្រាប់ការខិតខំប្រឹងប្រែងសាងសមិទ្ធផលទុកសម្រាប់គ្រួសារដោយមិនខ្វលនឿយហត់។
ពិសេស នាងថែមបន្តទៀតថា ទម្រាំបានប៉ុណ្ណេះស្វាមីរបស់នាងឆ្លងកាត់ឧបសគ្គ ក៏ដូចជាបញ្ហាមិនតិចនោះទេរហូតដល់ថ្នាក់គេងមិនលក់ ក្រោកលឿន ទាំងដែលស្វាមីរបស់នាងជាមនុស្សចូលចិត្តគេង តែដើម្បីគ្រួសារ ដើម្បីប្រពន្ធ និង កូនៗ តស៊ូរហូតសម្រេចជោគជ័យដូចពេលនេះ៕