មិនបានចែកផ្លូវគ្នាដូចគេល្បីទេ ពេលនេះស្នេហា Tong Tong និង Best នៅតែផ្អែមល្អែមដូចដើម
ក្តីស្នេហ៍រវាងតារាប្រុសរូបសង្ហា Tong Tong និង ស្រីស្រស់ Best តែងត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានមិនដែលដាច់ឡើយ។ ដ្បិតថាគូស្នេហ៍មួយគូនេះឧហ្សាហ៍បង្ហាញភាពផ្អែមល្ហែម សកម្មភាពស្និទ្ធស្នាលលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាមក៏ពិតមែន តែកន្លងមកអ្នកទាំងពីរក៏ធ្លាប់ផ្ទុះរឿងអាស្រូវចែកផ្លូវគ្នាផងដែរ។
ជាក់ស្តែងថ្មីៗនេះ នៅមុនថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់នោះ គេឃើញថា តារាប្រុស Tong Tong និង ស្រីស្រស់ Best ក៏បានផ្ទុះព័ត៌មានចែកផ្លូវគ្នាម្តងទៀតដែរ ដោយអ្នកគាំទ្រម្នាក់ៗទន្ទឹងរង់ចាំតែថ្ងៃបកស្រាយរបស់សាមីខ្លួនប៉ុណ្ណោះ។
ដោយឡែក មកទល់ពេលនេះ តារាប្រុស Tong Tong និង Best ហាក់មិនបានចេញមុខមកបកស្រាយរឿងចែកផ្លូវគ្នានោះឡើយ តែមហាជនក៏បានដឹងហើយថា អ្នកទាំងពីរមិនបានបែកគ្នា និង ពុំមានរឿងប្រេះឆាដូចដែលពាក្យចចាមអារ៉ាមល្បីតៗគ្នាឡើយ ព្រោះថានៅថ្ងៃ ១៤ កុម្ភៈ កន្លងទៅ តារាស្រីប្រុសមួយគូនេះបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយគ្នា ដោយមានការប្រគល់បាច់ផ្កាឱ្យគ្នាទៅវិញទៅថែមទៀតផង៕