ត្រៀមចូលរោងការ! Ananda ដឹកដៃគូស្នេហ៍រៀបរាប់លម្អិតពីគម្រោងធ្លាប់គិតទុករួមគ្នា
អស់រយៈពេលជិតកន្លះឆ្នាំហើយដែលតារាប្រុសរូបសង្ហាមានមន្ដស្នេហ៍ Ananda បានលុតជង្គង់សុំគូស្នេហ៍រៀបការនៅក្រោមតំណក់ទឹកភ្លៀងធ្លាក់ស្រិចៗ នៅទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលពោរពេញដោយភាពរ៉ូមែនទិកកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ។
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ Ananda បានដឹកដៃគូដណ្ដឹងខ្លួនប្រកាសដំណឹងល្អច្បាស់ៗថា៖ «ពួកយើងនឹងធ្វើពិធីរៀបការចំនួន ២ ថ្ងៃ គឺនៅថ្ងៃស្អែកទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ មួយថ្ងៃ ធ្វើនៅទីតាំងសណ្ឋាគារ Capella Bangkok ជាន់ទី ២ និងនៅថ្ងៃទី ២២ កុម្ភៈ មួយថ្ងៃទៀតដែលនឹងធ្វើឡើងនៅតាមបណ្ដាខេត្តផ្សេង ដោយការជ្រើសរើសថ្ងៃ ២២ កុម្ភៈ នេះជាការសម្រេចចិត្តរបស់ Nicha ដោយនាងចងចាំថាជាថ្ងៃដែលខ្ញុំសុំនាងរៀបការដំបូងបំផុតកាលពី ៥ ឆ្នាំមុន»។
«អ្នកទាំងអស់គ្នាអាចគិតថាវាឆាប់រហ័ស ឬពួកយើងអាចនឹងកំពុងមាន Baby តែរឿងកូនគឺយើងនៅកំពុងគិតនៅឡើយ មិនទាន់មានទេ ពួកយើងចង់ធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នាជាមុនសិន ហើយម្យ៉ាងដំបូងឡើយពួកយើងនិយាយគ្នាថានឹងមិនមានបំណងយកកូនទេ តែពេលនេះគ្រប់យ៉ាងផ្លាស់ប្ដូរ ហេតុដូចនេះមានតែរង់ចាំតាមដាននាពេលក្រោយ បើមានដំណឹងល្អពួកយើងនឹងប្រាប់»៕