គង់ សុជាតិ តែងខ្លួនដើរហើរម្តងៗជះសម្រស់ក្មេងខ្លាំង មើលសឹងមិនដឹងអាយុក្បែរ ៥០ ឆ្នាំទេ
មហាជនអ្នកគាំទ្រអ្នកនាង គង់ សុជាតិ ច្បាស់ជាបានជ្រាបហើយថា ពិធីការិនីរូបនេះមិនត្រឹមតែជាពិធីការិនីជួរមុខទទួលបានប្រជាប្រិយភាពឆក់យកបេះដូងអ្នកគាំទ្រនោះទេ តែអ្នកនាងក៏ត្រូវបានចាត់ទុកជាតារាស្រីមួយរូបតែងឆក់យកការចាប់អារម្មណ៍ពីក្រសែភ្នែកមហាជនក្នុងការតុបតែងខ្លួនរបស់អ្នកនាងម្តងៗផងដែរ។
ឆ្នាំបើគិតមដល់ឆ្នាំ ២០២៣ នេះ ពិធីការិនីជួរមុខ អ្នកនាង គង់ សុជាតិ មានអាយុប្រមាណ ៤៧ ឆ្នាំហើយ តែត្រូវបានមហាជនអ្នកគាំទ្រចាប់ភ្លឹកថារាល់ដែលពិធីការិនីរូបនេះគ្រងឈុតសម្លៀកបំពាក់ មិនថាបែបប្រពៃណី សិចស៊ី រាត្រីសមោសរ ឬ ឈុតសាមញ្ញៗនៅផ្ទះ ដើរកម្សាន្តនោះទេ តែងត្រូវបានអ្នកគាំទ្រលើកឡើងថា ពិតជាស័ក្តិសមស្រស់ស្អាតគ្រប់ឈុតតែម្តង។
ដោយឡែក ក្រឡេកទៅមើលការជ្រើសរើសសម្លៀកបំពាក់ ការតុបតែងខ្លួន រាល់ពេលដើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេសឯនោះវិញ ក៏កាន់តែទាក់ភ្នែក ព្រោះតែពិធីការិនីវ័យក្បែរ ៥០ ឆ្នាំ អ្នកនាង គង់ សុជាតិ ប្រសប់ជ្រើសរើសឈុតមកស្លៀក និង មើលទៅពិតជាក្មេងវ័យទាក់ចិត្តមិនចាញ់យុវវ័យនោះឡើយ៕