សាមញ្ញទេ តែមួយឈុត Hyein សមាជិក NewJeans ស្លៀកក្នុងកម្មវិធី Paris Fashion Week ចូលជាង ២ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ Hyein សមាជិកក្មេងជាងគេក្នុងក្រុមចម្រៀង NewJeans ដែលមានវ័យទើបតែ ១៤ ឆ្នាំ បានធ្វើឱ្យមហាជនជាច្រើនភ្លឹកទៅនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅពេលដែលនាងបានចូលរួមកម្មវិធីម៉ូដរបស់ Louis Vuitton នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
យ៉ាងណាមិញ នេះជាលើកដំបូងដែល Hyein បង្ហាញមុខជាសាធារណៈក្នុងនាមជាទូតសុឆន្ទៈរបស់ម៉ាក Louis Vuitton ក្នុងកម្មវិធី Paris Fashion Week ដែលមានឈ្មោះថា «Fall-Winter 2023 Women’s Collection»។
បើក្រឡេកទៅមើលឈុតនីមួយៗរបស់នាងវិញ មានតម្លៃថ្លៃមហាសាល ពោលគឺគ្រាន់តែអាវរបស់នាងម៉ាក Smock Effect Tent Top មានតម្លៃដល់ទៅ ១៤ ៥០០ ដុល្លារឯណោះ។ ចំណែកឯខោជើងធំមានតម្លៃ ១ ៨០០ ដុល្លារ ស្បែកជើងឃ្លុប-កវែងម៉ាក LV Zoom Platform High Boots មានតម្លៃ ២ ៦៤០ ដុល្លារ កាបូប Tilsitt មានតម្លៃ ២ ៦៤០ ដុល្លារ និង គ្រឿងអលង្ការផ្សេងៗតម្លៃរាប់សិនពាន់ដុល្លារទៀត។
គួរឱ្យដឹងផងដែរថា Hyein បានចូលក្នុងឧស្សាហកម្មដើរម៉ូដមួយនេះ ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ពោលគឺកាលពីនាងមានវ័យ ៨ ឆ្នាំ៕
រីករាយទស្សនាបណ្ដុំរូបភាពបន្ថែមទៀតរបស់ Hyein ក្នុងកម្មវិធី Paris Fashion Week ខាងក្រោម ៖