អ្នកគាំទ្រចំហមាត់! វ័យ ៤១ ឆ្នាំហើយ តែ Song Ji Hyo នៅតែខ្ចីញេញមុខក្មេងដូចទារក
ទស្សនិកជនដែលនិយមទស្សនា និង គាំទ្រក្នុងកម្មវិធី «Running Man» ច្បាស់ជាបានស្គាល់តារាស្រី Song Ji Hyo ជាក់ជាពុំខាន ដោយកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបញ្ចេញនូវស្ទីលតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ទាញ ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង បើទោះជានាងមានអាយុច្រើនហើយក៏ដោយ។
ទោះជាយ៉ាងណា ការចាប់អារម្មណ៍របស់ទស្សនិកជនទៅលើ Song Ji Hyo គឺបន្ទាប់ពីនាងបានទម្លាយរូបថតថ្មី ដោយបានស្លៀកឈុតរ៉ូបវែងពណ៌ឈូកស្រាល តុបតែងខ្លួនយ៉ាងស្អាតដូចជាព្រះនាង ជាមួយនឹងស្នាមញញឹមដ៏ស្រទន់ និង ស្បែកសភ្លឺម៉ត់រលោង។
ហើយបើនិយាយដល់មុខមាត់របស់នាងវិញ ពិតជាធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ថាបច្ចុប្បន្ននេះ នាងមានវ័យ ៤១ឆ្នាំហើយនោះទេ សូម្បីតែទស្សនិកជនជាអ្នកគាំទ្រក៏បានលាន់មាត់និយាយផងដែរថា «ប៉ុន្មានឆ្នាំមកនេះ Song Ji Hyo ពិតជាមើលទៅមិនចាស់សោះ»៕