ឥទ្ធិពលខ្លាំងមែន! Jennie ប្រើបង់បិតរបួសក្រោមភ្នែក ក្លាយជាស្ទីលពេញនិយមត្រូវគេធ្វើតាមលេងពេញ TikTok
ពិតណាស់ បង់នៅក្រោមភ្នែកខាងស្ដាំដែលកំពូលតារាស្រី Jennie សមាជិកក្រុម Blackpink ប្រើមិនមែនជាការបិទដើម្បីលេងស្ទីលរបស់នាងនោះទេ ពោលគឺនាងបានធ្លាប់ប៉ះទង្គិចនៅក្រោមភ្នែក កំលុងពេលដែលនាងកំពុងធ្វើលំហាត់ប្រាណថ្មីៗនេះ។
ជាក់ស្ដែង បន្ទាប់ពីហេតុការណ៍នោះបានកើតឡើង ជារៀងរាល់ពេលដែលនាងចូលរួមកម្មវិធី ឬ សម្ដែងលើឆាកប្រគំតន្រ្តីផ្សេងៗ នាងតែងយកបង់មួយបិទនៅក្រោមភ្នែក ដើម្បីការពារមេរោគឆ្លងនានា។
ដោយឡែក ការបិទបង់ដែល Jennie បានបិទនៅពេលដែលនាងបានចូលរួមក្នុងកម្មវិធី Paris Fashion Week ថ្មីៗនេះ បានក្លាយទៅជាស្តាយដ៏ពេញនិយមសម្រាប់យុវវ័យ ជាពិសេសគឺអ្នកដែលប្រើប្រាស់បណ្ដាញសង្គម TikTok ផ្ទាល់តែម្ដង ដោយពួកគេបានយកបិទតាមនាង ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យថា «Recreating Jennie Make Up with band aid» ដែលមានន័យថា Make Up តាម Jennie ជាមួយនឹងបង់បិទ៕