(វីដេអូ) គូម៉ា ឆ្លើយតបហើយ ក្រោយត្រូវមហាជនរិះថាឃើញអ្នកកាន់កាមេរ៉ាធ្លាក់ពីលើឆាកនៅនឹងមុខ តែមិនជួយ
ប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតែចែករំលែកនូវវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ពីការឡើងឆាកប្រគំតន្ត្រីរបស់លោក គូម៉ា នៅខេត្តបាត់ដំបង ជាមួយនឹង Camera Man ម្នាក់ កំពុងតែថតសកម្មភាពរបស់លោកច្រៀង ស្រាប់តែត្រូវបានធ្លាក់ពីលើឆាក។
សកម្មភាព Camera Man បានធ្លាក់ពីលើឆាក ស្របពេលលោក គូម៉ា កំពុងច្រៀងនោះ ត្រូវបានមហាជនមួយចំនួនបានចូលទៅបញ្ចេញមតិដោយបានរិះគន់ និង អន់ចិត្តដល់លោក គូម៉ា ដែលមិនបានជួយ Camera Man រូបនោះ ហើយបែរជានៅតែបន្តច្រៀង។
មិនរង់ចាំយូរ លោក គូម៉ា ក៏បានបញ្ចេញវីដេអូបកស្រាយ និង បញ្ជាក់ពីសកម្មភាពកាលពីរាត្រីនោះ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ «លោកក៏មានបំណងបម្រុងនឹងជួយបងប្រុស Camera ដែរ តែដោយសារភ្លាមនោះ ក្រុមការងារ ៥ ទៅ ៦ នាក់ បានរត់បានជួយគាត់ ហើយក្រុមការងារបានប្រាប់ឱ្យលោកបន្តការច្រៀង លោកក៏បន្ត»។
លោក គូម៉ា បានបន្ថែមទៀតថា ៖ «អារម្មណ៍របស់លោកនៅពេលនោះ ក៏មិនសុខដូចគ្នា តែដោយសារតែជាការ Live ផ្ទាល់ ហើយមានក្រុមការងារបានជួយបងប្រុស និង ឱ្យលោកបន្តការច្រៀង ទើបលោកមិនបានទៅជួយគាត់ភ្លាមៗដែរ។ លើសពីនោះ ពេលដែលច្រៀងចប់ពីលើឆាក លោកក៏បានទៅសួរសុខទុក្ខបងប្រុសធ្លាក់ពីលើឆាកនោះ និង ជូនជាថវិកាដល់បងប្រុសខ្លះព្យាបាលថែមទៀតផង»។
គួរឱ្យដឹងថា Camera Man ដែលបានធ្លាក់ពីលើឆាកនោះ បើតាមការឱ្យដឹងពីលោក គូម៉ា គឺគាត់ត្រូវបានក្រុមការងារបញ្ជូនទៅមន្ទីរពេទ X-Ray រាងកាយហើយ ព្រោះខ្លាចមានផលប៉ះពាល់ត្រង់ចំណុចណា តែជាដំណឹងល្អគាត់មិនត្រូវអ្វីគួរឱ្យបារម្ភនោះទេ គ្រាន់តែគាត់នៅឈឺត្រង់ចង្កេះ និង បែកបបូរមាត់៕
សូមទស្សនាវីដេអូខាងក្រោម៖