អស់ទាស់! ខ្សែចង្កេះពេជ្រប៉ុនកូនដៃ Rihanna ពាក់ទៅកម្មវិធីជប់លៀងរបស់ Beyonce ថ្លៃជិត ២ លានដុល្លារ
កំពូលតារាចម្រៀងស្រី Rihanna បញ្ចេញស្ទីលឈ្នះដាច់គេទៀតហើយក្រោយកម្មវិធីប្រគល់ពានរង្វាន់អូស្កា ដោយនាងបានអញ្ជើញចូលរួមកម្មវិធីជប់លៀងរបស់តារាចម្រៀងស្រី Beyonce បង្អួតខ្លួនយ៉ាងចិញ្ចែងចិញ្ចាចដោយត្បូងពេជ្រមួយតួខ្លួនតម្លៃរហូតដល់ ២.៦៧ លានដុល្លារ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Page Six បានឱ្យដឹងថា គ្រឿងអលង្ការដែលតារាចម្រៀងស្រីវ័យ ៣៥ ឆ្នាំរូបនេះ តែងចូលរួមកម្មវិធីជប់លៀងរបស់តារាចម្រៀងស្រី Beyonce និង Jay-Z នោះ គឺមួយឈុតនោះមានត្បូងចំនួនសរុប ២៥០ ការ៉ាត់ ដែលមានតម្លៃ ២.៦៧ លានដុល្លារ។
យ៉ាងណាមិញ អ្វីដែលទាក់ភ្នែកខ្លាំងបំផុតនោះគឺខ្សែចង្កេះដែលព័ទ្ធជុំវិញពោះរបស់នាង ដោយខ្សែចង្កេះពេជ្រនោះដែរ មានត្បូងក្រហមសរុបប្រមាណ ៩៦ ការ៉ាត់ ដែលតម្លៃត្រូវបានឱ្យដឹងថាថ្លៃរហូតដល់ ១.៨ លានដុល្លារឯណោះ៕