(វីដេអូ) ល្បីកក្រើក! អត្ថន័យក្នុងបទ «មនុស្សពិសេស» កំពុងធ្វើឱ្យយុវវ័យជាច្រើនលើកមកសរសេរលើ FB
នាប៉ុន្មានថ្ងៃចុងក្រោយនេះ ជឿជាក់ថាប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ និង ឮឃ្លាចម្រៀងមួយឃ្លាថា «I believe in destiny, you believe in forever» ហើយដែលឃ្លាដ៏ផ្អែមល្ហែមមួយនេះ ត្រូវបានមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ យកមកកាត់តជាវីដេអូផ្អែមល្ហែម អូសសឹងមិនផុតលើបណ្ដាញសង្គម។
បទចម្រៀងមួយនេះមានចំណងជើងថា «មនុស្សពិសេស» ជាភាសាអង់គ្លេសថា «Special Someone» ច្រៀងរួមគ្នាដោយតារាប្រុសសំនៀងផ្អែម Glomyy Vincent និង តារាចម្រៀងស្រី Olica សម្រាប់ធ្វើជាចំណងដៃក្នុងថ្ងៃមង្គលការរបស់គូស្វាមីភរិយាមួយគូ ដែលទើបតែរៀបការ កាលពីដើមខែមីនា កន្លងទៅនេះ។
គួរឱ្យដឹងផងដែរថា បទមួយនេះបានចេញជាផ្លូវការលើបណ្ដាញសង្គម ហ្វេសប៊ុក និង យូធូបផ្លូវការរបស់លោក Glomyy និង កញ្ញា Olica កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ដោយឡែក គូស្វាមីភរិយា ដែលជាតួឯកនៅក្នុងវីដេអូចម្រៀងថ្មីនេះ បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅផងដែរ៕
ចង់ជ្រាបពីអត្ថន័យដ៏ផ្អែមល្ហែមនៃបទ «មនុស្សពិសេស» ពីរោះកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖