កំលោះ Donut កីឡាករហ្គេមអេឡិចត្រូនិច កំពុងផ្ទុះការចាប់អារម្មណ៍ក្នុងស្រទាប់យុវវ័យខ្មែរ
កីឡាករ កីឡាអេឡិចត្រូនិចជនជាតិហ្វីលីពីនម្នាក់ដែលមានឈ្មោះថា Donut កំពុងតែធ្វើឱ្យយុវវ័យខ្មែរប្រុសស្រីមានការចាប់អារម្មណ៍ជាខ្លាំងនូវរូបសម្រស់ដ៏ស្រស់សង្ហាមិនចាញ់តារាសម្ដែង និង ទេពកោសល្យលេងហ្គេមដ៏ចំណានរបស់គេ។
កីឡាកររូបនេះ បច្ចុប្បន្នស្ថិតក្នុងក្រុម BURN X FLASH ដែលជាក្រុមកីឡារបស់ខ្មែរ។ ជារឿយៗ មហាជនក៏ដូចជាប្រិយមិត្តតែងតែចាប់អារម្មណ៍នូវភាពគួរឱ្យស្រឡាញ់របស់កំលោះ Donut ដែលចេញវីដេអូលេងសើចជាមួយមិត្តភក្តិរួមក្រុមនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ។
អ្វីដែលសំខាន់ និង កាន់តែធ្វើឱ្យយុវវ័យចូលចិត្តតាមដានអ្នកកំលោះរូបនេះនោះ គឺរូបសម្រស់ និង ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់គេ។ ដ្បិតថាទើបតែមករស់នៅកម្ពុជាមែន តែកីឡាកររូបនេះហាក់ទទួលបានការស្រឡាញ់ និង គាំទ្រពីសំណាក់មហាជនខ្មែរជាច្រើន ជាពិសេសយុវវ័យដែលនិយមលេងហ្គេមតាមប្រព័ន្ធអនឡាញ៕