ក្តៅគគុក! ធ្លាយចចាមអារ៉ាម Yang Mi កំពុងទាមទារយកកូនវិញ ក្រោយស្នេហ៍ថ្មីរបស់អតីតប្តីមានផ្ទៃពោះ
ក្រោយពីលែងលះគ្នាជាមួយនឹងតារាសម្ដែងស្រី Yang Mi តារាសម្ដែងប្រុស Hawick Lau ក៏មានព័ត៌មានលេចឮថាលោកបានមានទំនាក់ទំនងជាមួយនឹងតារាសម្ដែងស្រី Li Xiaofeng ហើយកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នៅលើប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា ពេលនេះគូស្នេហ៍ថ្មីរបស់អតីតប្តី Yang Mi បានពពោះកូនក្នុងផ្ទៃ ២ ខែមកហើយ។
ភ្លាមនោះ ព័ត៌មានមួយនេះបានធ្វើឱ្យកក្រើកយ៉ាងខ្លាំងពេញក្នុងបណ្តាញសង្គមចិន មានការភ្ញាក់ផ្អើលរហូតដល់មានការស្វែងរកច្រើនបំផុតនៅលើ Weibo។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមថ្មីនេះភ្លាម អ្នកសារព័ត៌មានក៏បានសាកសួរទៅកាន់ឪពុករបស់លោក Hawick Lau អំពីរឿងអាស្រូវដែលកំពុងសាយភាយដែលថា គាត់កំពុងមានចៅបន្ថែមនោះ គឺគាត់បាននិយាយថា គាត់បានដឹងអំពីដំណឹងនេះ ប៉ុន្តែមិនបានបញ្ជាក់ ឬ បដិសេធនោះទេ។
ជាងនេះទៅទៀត កាលពីថ្ងៃទី ១៣ ខែមីនា Yang Mi បានធ្វើដំណើរទៅទីក្រុងហុងកុងវិញ ដើម្បីទៅលេងកូនស្រីរបស់នាង ក្រោយមកក៏មានពាក្យចចាមអារ៉ាមថា នាងកំពុងរៀបចំឯកសារទាមទារយកកូនស្រីតូចរបស់នាងមកចិញ្ចឹមបីបាច់វិញផងដែរ។
សូមបញ្ជាក់ផងដែរថា Yang Mi និង Hawick Lau ធ្លាប់ជាគូស្នេហ៍ដែលមានប្រជាប្រិយភាពបំផុតក្នុងវិស័យកម្សាន្តរបស់ចិន។ ពួកគេបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៤ ដោយមានកូនស្រីម្នាក់ជាចំណងដៃ ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរក៏បានលែងលះគ្នានៅក្នុងឆ្នាំ ២០១៨ ក្រោយការលែងលះនេះ គឺគ្រួសាររបស់ Hawick Lau បានឈ្នះក្នុងការមើលថែកូន៕