គូគេល្អម្ល៉េះ! Nine ស្រឡាញ់ Baifern ណាស់ សូម្បីតែរឿងទាំងនេះ ក៏គិតបារម្ហខ្វល់ខ្វាយជំនួស
ក្រោយពីអ្នកកំលោះ Nine Naphat និង ស្រីស្រស់ Baifern Pimchanok ប្រកាសទំនាក់ទំនងស្នេហាជាមួយគ្នាមក គេឃើញតារាប្រុសស្រីមួយគូនេះទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស ជាពិសេសមហាជនម្នាក់ៗតែងទន្ទឹងអ៊ុតមើលពីរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមករហូត។
សម្រាប់ Nine និង Baifern ដ្បិតថាទើបនឹងប្រកាសក្តីស្នេហ៍ជាមួយគ្នាក៏ពិតមែនតែគូស្នេហ៍ថ្មីថ្មោងគូនេះ ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រមានការស្រឡាញ់ពេញចិត្ត និង ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរង្វង់សិល្បៈថៃ។ ដោយឡែក កាលពីពេលថ្មីៗនេះ ស្រីស្រស់ Baifern បានធ្វើដំណើរទៅកម្សាន្តជាមួយនឹងមិត្តភក្តិនៅប្រទេសជប៉ុន អ្វីដែលសំខាន់គ្រាន់តែដើរលេងមិនទាន់បានប៉ុន្មានផងស្រាប់តែ ប្រុសសង្ហា Nine តឿនឱ្យឆាប់មកប្រទេសថៃវិញបាត់ទៅហើយ។
ជាមួយនឹងហេតុផលដែលតឿនសង្សារនេះ Nine បានទម្លាយឱ្យដឹងកាលពីពេលកន្លងទៅថា ៖ «មកពីលោកបារម្ភសុខភាពរបស់ Baifern ព្រោះទៅដើរលេងយូរពេក ខ្លាចសម្រាកពុំបានគ្រប់គ្រាន់។ ក្នុងនោះ សម្រាប់រឿងដែលទៅទទួល Baifern នៅព្រលានផ្ទាល់វិញ ក៏ព្រោះលោកយល់ថាគូសង្សាររបស់លោកមកពីដើរកម្សាន្តធ្វើដំណើរច្រើនម៉ោង ហត់អស់កម្លាំង។ ណាមួយវ៉ាលិសច្រើនផងដូចនេះលោកសុខចិត្តទៅរង់ចាំទទួលដោយផ្ទាល់»។
ដោយឡែក ងាកមកមើលមហាជនក្រោយដឹងពីហេតុនៃការហួងហែងយកចិត្តទុកដាក់មើលថៃសង្សារដល់ថ្នាក់នេះ ម្នាក់ៗហាក់រំភើបចិត្តជំនួសតារាស្រី Baifern ដែលរកឃើញបុរសល្អម្នាក់ចូលក្នុងជីវិត៕