ផ្ទុះរឿងបែកគ្នាឡើងកក្រើក J Jetrin និង Pin បែរជាគេឃើញបង្ហោះរូបមួយតំណាលគ្នា យ៉ាងភ្ញាក់ផ្អើល
ខណៈនេះមិនថាតារាប្រុស J Jetrin Wattanasin និង តារាសម្ដែងស្រី Pin Kejmanee បង្ហោះសារអ្វី ឬ បង្ហោះរូបភាពបែបណានោះទេ សុទ្ធសឹងត្រូវបានមហាជនមានការចាប់អារម្មណ៍ទាំងអស់ ដោយហេតុអ្នកទាំងពីរកំពុងផ្ទុះព័ត៌មានលែងលះគ្នាស្ងាត់ៗ ហើយពុំទាន់មានការបកស្រាយឱ្យបានច្បាស់លាស់។
កន្លងមកមានសារព័ត៌មានថៃជាច្រើនបានចេញមកទម្លាយថា តារាស្រីប្រុសគូនេះបានបញ្ចប់សម្ព័ន្ធភាពគ្នាបាត់ទៅហើយ តែលោក J Jetrin និង Pin ហាក់មិនហ៊ានចេញមុខបកស្រាយឡើយ ដោយខ្លាចប៉ះពាល់ដល់អារម្មណ៍កូនប្រុសទាំង ៣ របស់ខ្លួន ព្រោះអ្នកទាំងពីរស្រឡាញ់កូនៗខ្លាំងណាស់។
ដោយឡែក ថ្មីៗនេះ គេឃើញថាគូស្វាមីភរិយានេះ បានចេញមកបង្ហោះរូបភាពកូនប្រុសទី ២ ដែលមានឈ្មោះថា Jaokhun ព្រមៗគ្នា ដើម្បីជួយផ្សព្វផ្សាយកូនប្រុសខ្លួនដែលត្រៀមនឹងចេញបទចម្រៀងថ្មីៗឆាប់ៗខាងមុខនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដ្បិតអ្នកទាំងពីរផ្ទុះព័ត៌មានចែកផ្លូវគ្នាមែនតែក្តីស្រឡាញ់ចំពោះកូននៅតែមានដូចដើមហាក់មិនថមថយឡើយ៕