បទចម្រៀង ៦ បទរបស់ប៉ាៗរូបសង្ហា ជី ដេវីត ដែលមានអ្នកទស្សនាច្រើនបំផុតក្នុង YouTube
ប៉ាៗវ័យក្មេង ជី ដេវីត អ្នកគាំទ្រភាគច្រើនមុខជាបានស្គាល់ច្បាស់ថាជាតារារ៉េបប្រុសដែលកំពុងមានប្រជាប្រិយ មានស្នាដៃគួរឱ្យកោតសរសើរ ជាពិសេសរាល់សមិទ្ធផលបទចម្រៀងដែលលោកបញ្ចេញមកតែងមានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស។
ដោយឡែក បើក្រឡេកទៅមើលវីដេអូដែលបានបង្ហោះក្នុងគណនីយូធូបផ្លូវការរបស់លោក ជី ដេវីត មានឈ្មោះថា «DIT WAY» បើគិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ មានការចូលទស្សនាដល់ទៅជិត ២០០ លានដងឯណោះ។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកចំនួន ៦ បទ ដែលទទួលបានការគាំទ្រ និង ចូលទស្សនាច្រើនជាងគេ ក្នុងយូធូបផ្លូវការរបស់លោក ដោយបទទាំងនោះមានដូចជា ៖
៦. បទចម្រៀង «មហានគរ» មានការចូលទស្សនាជិត ៧ លានដង
៤. បទចម្រៀង «ចុម! អាអូនអត់ដេក» មានការចូលទស្សនាជិត ៩ លានដង
៣. បទចម្រៀង «Speechless » ច្រៀងរួមគ្នាជាមួយនឹង Alvin មានការចូលទស្សនាជាង ៩ លានដង
២. បទចម្រៀង «អតីតកាលចោលម្សៀត (Useless Past)» មានការចូលទស្សនាជាង ៩ លានដង
១. បទចម្រៀង «I’m Bored ( ANH TUNH NAS )» មានការចូលទស្សនាជាង ១៥ លានដង