មិននឹកស្មាន! មុនសម្រេចចិត្តនៅលីវដល់អាយុ ៥៧ ឆ្នាំ តារាចម្រៀងល្បី Jennifer Kim ធ្លាប់គិតខ្លីព្រោះស្នេហា
Jennifer Kim អ្នកណាៗក៏ស្គាល់ដែរថា លោកស្រីជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ លោកស្រីក៏តែងតែលេចមុខជាគណៈកម្មការនៅក្នុងកម្មវិធីធំៗជាច្រើន តួយ៉ាងនៅក្នុងកម្មវិធី The Voice Thailand តែម្តង។
ដោយឡែក បើងាកមកមើលពីជីវិតពិត និង ការរស់នៅរបស់ Jennifer Kim វិញ បើទោះបីជាជោគជ័យលើអាជីពការងារ រស់នៅលើគំនរទ្រព្យក៏ដោយ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ មកទល់អាយុ ៥៧ ឆ្នាំហើយ លោកស្រីនៅពុំទាន់ជួបស្នេហ៍ពិតឡើយទេ ពោលគឺបរាជ័យនឹងជីវិតគូរហូតខ្លាចរអា។
ជាក់ស្តែង លោកស្រីបានទម្លាយ និង រៀបរាប់ពីជិវិតស្នេហារបស់លោកស្រីនៅក្នុងកម្មវិធីរបស់ «WOODY FM Special» ឱ្យអ្នកគាំទ្របានស្តាប់កាលពីពេលកន្លងទៅថា មកទល់ពេលនេះហើយ លោកស្រីនៅមិនទាន់បានជួបស្នេហ៍ពិតនោះទេ ព្រោះកន្លងមកលោកស្រីហាក់រអានឹងស្នេហាពេក ជួបតែរឿងខកចិត្ត ស្នេហ៍បោកប្រាស់ រហូតលោកស្រីធ្លាប់ធ្លាក់ខ្លួនក្នុងសភាពមួយលេបថ្នាំសម្លាប់ខ្លួនថែមទៀតផង តែសំណាងមិនបានបាត់បង់ជីវិត។
យ៉ាងណាមិញ ចំពោះបទពិសោធជីវិតដែលមិនអាចភ្លេចបាននេះហើយ បានធ្វើឱ្យលោកស្រីក្រោកឈរសារជាថ្មី ស្រឡាញ់ខ្លួនឯង ចំណែកឯបើស្នេហានឹងមកដល់ពេលណានោះ លោកស្រីក៏មិនត្រូវការដែរ៕