ពេជ្រ វត្តីសារ៉ាវឌ្ឍី ទ្រង់គ្រឿងជាព្រះនាង កិមិរាទេវី ច្នៃឡើងតាមបែបបុរាណលាយសម័យ មើលទៅស្អាតប្លែក
ជារៀងរាល់ឆ្នាំឱ្យតែកៀកថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេតែងសង្កេតឃើញវត្តមានតារាសម្ដែង តារាចម្រៀងក្នុងរង្វង់សិល្បៈខ្មែរបានតែងខ្លួនជាទេវធីតា ដែលប្រដាប់ដោយគ្រឿងសម្លៀកបំពាក់ល្អល្អះ ស្រស់ស្អាត និង ប្រណីតៗយ៉ាងទាក់ទាញ។
ខណៈនេះនៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រណពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នឹងឈានចូលមកដល់នៅថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល ខាងមុខនេះ ងាកទៅមើល Miss Grand Cambodia 2022 និង ជាលំដាប់រងទី ៥ Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញខ្លួនក្នុងឈុតទេវធីតា ឆ្នាំថ្មី ព្រះនាង កិមិរាទេវី យ៉ាងស្រស់សោភាផងដែរ។
ក្នុងឈុតដ៏ល្អល្អះ ដែលបានតុបតែងជាបុត្រីទី ៦ កបិលមហាព្រហ្ម ព្រះនាង កិមិរាទេវី នោះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការតម្លើងម៉ូដដោយស្ករគ្រាប់ និង Khmer-national Custom- Design ហើយឈុតនោះដែរ បែបបុរាណច្នៃបែប fashion សហសម័យ នៃទេវតាឆ្នាំថ្មី ២០២៣ ដោយមកុដច្នៃចេញពីរ័ត្នក្លាវកន្ទុយហង្ស ដោយប្រើប្រាស់កន្ទុយហង្ស ២ ជាន់។
សម្រាប់រូបភាពរគ្រងឈុតព្រះនាង កិមិរាទេវី របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះដែរ កាន់តែមើលទៅស្រស់ស្អាតទៀតនោះ គឺត្រូវបានផ្តិតរូបភាពឡើងដោយ AB Studio៕
ប្រភពរូបភាព៖ Ab Sutdio (Ab Vanna, Clair Color)