កាន់តែក្តៅ! យាយគ្រវីសក់ លូកមាត់ផ្តាំទៅម៉ែ Leena រឿងបោចសក់តារាភេទទី ៣ Parry ហើយរត់ទៅប្តឹងគេ
នៅពេលនេះ រឿងរ៉ាវម៉ែ Leena Jung ចាប់បោចសក់ Parry ក្នុងការ Live ត្រូវបានបុគ្គលល្បីៗក្នុងរង្វង់សិល្បៈថៃចេញមកបង្ហាញការយល់ឃើញ និង បញ្ចេញមតិស្ទើរគ្រប់គ្នា ព្រោះថាវាជាសម្មភាពមួយដែលមើលទៅមិនសមរម្យ និង ជាការមើលដល់អ្នកដទៃថែមទាំងគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយទៀត។
ក្នុងនោះ សម្រាប់តារាកំប្លែង Sitang Buathong ឬ យាយគ្រវីសក់ ក៏នៅមិនស្ងៀមបានចេញមកបញ្ចេញមតិដែរ ព្រោះយល់ថាទង្វើរបស់ម៉ែ Leena ហាក់ជាជ្រុល និង លេងសើចមិនស្គាល់កាលៈទេសៈ។ យាយគ្រវីសក់បានិយាយក្នុងការ Live របស់ខ្លួនដោយបានផ្តាំទៅម៉ែ Leena បញ្ឈប់ការធ្វើរឿងបែបនេះតទោទៀត ជាពិសេសកុំយល់ថាមនុស្សភេទទី ៣ គឺជាតួកំប្លែងដែលអាចលេងសើចបានគ្រប់យ៉ាង។
លើសពីនោះទៅទៀត តារាកំប្លែងរូបនេះបានផ្តាំម៉ែ Leena ឱ្យភ្ញាក់ខ្លួនឡើង ហើយត្រូវទៅសុំការអភ័យទោសពី Parry ផ្ទាល់ ដ្បិតថាម៉ែ Leena អាយុច្រើនជាង Parry ក៏ដោយ ជាពិសេសសុំឱ្យម៉ែ Leena ឈប់យកការជេរគ្នាដើម្បីបានល្បីទៀត។ ដោយឡែក ងាកទៅមើលមហាជនវិញក៏បានសម្ដែងការគាំទ្រចំពោះសម្ដីរបស់យាយគ្រវីសក់ផងដែរ៕