ក្ដៅដូចបាយពុះ! ប្អូនស្រីរបស់ Ning ខឹងពេក ចេញមុខពន្លះជនទី ៣ នៅក្រោមការបង្ហោះបងថ្លៃ
ក្រោយភ្ជាប់ចំណងគ្រួសារបានកូនស្រីម្នាក់ជាចំណងដៃ តារាស្រី Ning Panita និង ស្វាមីកាន់តែធ្វើឱ្យមហាជន ក៏ដូចជាឪពុកម្តាយទាំងសងខាងញញឹម និង សប្បាយចិត្តពេលឃើញនាង និង ស្វាមីមានជីវិតគូមួយដែលល្អ។
តែអ្វីដែលនឹកស្មានមិនដល់នោះ នៅពីក្រោយស្នាមញញឹម និង ភាពរីករាយដែលតារាស្រី Ning Panita តាមពិតនាងបែរជាកំពុងជួបនូវវិបត្តិគ្រួសារយ៉ាងធំទៅវិញ ដោយនាងចេញមុខទម្លាយឥតខ្មាសកាលពីពេលកន្លងទៅថា ជីវិតគូរបស់នាងកំពុងតែមានបញ្ហា ប្រសិនបើព្យាយាមសម្របសម្រួលមិនត្រូវ ចំណងគ្រួសាររបស់នាងនឹងត្រូវបានបញ្ចប់។
យ៉ាងណាមិញ ខណៈចំណងគ្រួសារ Ning និង ស្វាមី កំពុងតែមានបញ្ហា ស្រាប់តែថ្មីៗនេះប្អូនស្រីរបស់ Ning បានបង្ហោះសារដាស់តឿនដល់បងថ្លៃផាំងៗថា ៖ «មុនធ្វើអ្វីឱ្យអាណិតចិត្តកូនស្រីតូចផង»។ មួយវិញទៀត បន្ទាប់ពីបង្ហោះសារពន្លះបងថ្លៃមិនអស់ចិត្ត ប្អូនស្រីរបស់ Ning ថែមទាំងបានសរសេរនៅពីក្រោមការបង្ហោះរបស់បងថ្លៃបន្ថែម និង បញ្ជាក់ Tag ឈ្មោះនារីដែលជាជនទី ៣ ដែលធ្វើឱ្យគ្រួសារ Ning មានបញ្ហា ព្រមទាំងភ្ជាប់ជាមួយពាក្យពេចន៍ក្តៅឆួលថា ៖ «នាងស្រីម្នាក់នេះតើមែនទេ ដែលជាស្រីថ្មី?»។
តែទោះជាយ៉ាងណា បើទោះបីជាប្អូនស្រី Ning បានទម្លាយឈ្មោះនារីដែលគេសង្ស័យថាជាជនទី ៣ បែបនេះក៏ដោយ តែមកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយបានបើកទម្លាយមុខចំពីនារីរូបស្រស់ដែលគេសង្ស័យថាជាស្រីថ្មីរបស់ស្វាមីតារាស្រី Ning Panita នៅឡើយទេ៕