ក្តៅគគុក! ឪពុក Best បកអាក្រាត Tong Tong ផាំងៗក្រោយបែកពីកូនស្រី ថាមិនដែលចេះជួយចេញថ្លៃទឹកភ្លើងទេ
សម្រាប់គូស្នេហ៍តារាស្រី Best និង Tong Tong គិតមកត្រឹមពេលនេះជាង ២ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរបានសម្រេចចិត្តកាន់ដៃគ្នាសាងស្នេហ៍ និង សិក្សាមើលចិត្តគ្នានោះ ហើយថែមទាំងទទួលការដឹងឮពីគ្រួសារទាំងសងខាងទៀតផង។
អ្វីដែលសំខាន់ ខណៈចងភ្ជាប់ចំណងស្នេហ៍ជាង ២ ឆ្នាំមកនេះ គូស្នេហ៍ទាំងពីរក៏បានរស់នៅផ្ទះតែមួយជាមួយគ្នាដែរ រហូតមកទល់ថ្ងៃបែកនេះទើបខាងប្រុសបានរៀបអីវ៉ាន់ចេញពីផ្ទះខាងស្រី នេះបើតាមការទម្លាយរបស់ឪពុករបស់ Best។ លើសពីនេះទៅទៀត ឪពុក Best ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា កូនស្រីរបស់លោកពិតជាបានបែកជាមួយ Tong Tong ពិតប្រាកដមែន។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះគឺហេតុផលបែកដែលឪពុក Best បានទម្លាយមិនត្រឹមតែរឿង Tong Tong ធ្លាប់លួចលាក់មានស្រីនោះទេ តែមានទាំងរឿងដែល Tong Tong មិនដែលចេញថ្លៃភ្លើងថែមទៀតផង ដោយឪពុក Best បោះសម្តីផាំងៗថា ៖ «មនុស្សស្រឡាញ់គ្នាឯណារស់នៅជាមួយគ្នារាប់ឆ្នាំ តែបែរជាមិនដែលជួយចេញថ្លៃទឹកថ្លៃភ្លើងគ្នាសូម្បីតែម្តង ព្រោះមួយខែៗមិនតិចជាង ១ ម៉ឺនបាត ដែលស្មើជាង ៣០០ ដុល្លារនោះទេ»៕