ធ្ងន់.កហើយ! កំពុងជួបទុក្ខកូនស្លា-..ប់ ឥលូវឪពុកសង្សារ Gigi ត្រូវគេដកចេញពីតំណែងទៀត
ករណីការស្លាប់ក្រោមដៃរបស់សង្សារ របស់តារាស្រីថៃ Gigi កំពុងតែនៅក្តៅគគុកនៅឡើយ ដែលមានមហាជនជាច្រើនបានកំពុងតែរង់ចាំតាមដានជាបន្ដបន្ទាប់។
Gigi ត្រូវបានសង្សារ ឈ្មោះ Ikkyu វ័យ ១៨ ឆ្នាំ បានបាញ់សម្លាប់ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ សង្ស័យដោយសារតែការប្រច័ណ្ឌហួងហែង។ ក្រោយពីបាញ់សម្លាប់នាងរួច ជនដៃដល់ ក៏បានផ្តាច់ជីវិតរបស់ខ្លួនទៅតាមក្រោយផងដែរ។
យ៉ាងណាមិញ សង្សាររបស់ Gigi ត្រូវបានគេដឹងថា ជាកូនប្រុសរបស់មន្ដ្រីមួយរូប ដែលឪពុករបស់គេ មានឈ្មោះថា Somchai Chaiwanichaya ជាឧត្តមសេនីយទោ ព្រមទាំងជាចៅក្រមគណៈកម្មការតុលាការយុត្តិធម៌របស់ថៃផងដែរ។
ដោយឡែក កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ យោងតាមប្រភពព័ត៌មានបានចុះផ្សាយថា លោក Somchai ត្រូវបានគេដកចេញពីតំណែងចៅក្រមគណៈកម្មការហើយ ដោយសារតែខ្វះខាតគុណសម្បត្តិ និង បានបិទបាំងការដំណើរក្តីមួយចំនួន ដែលប៉ះពាល់ដល់ការជ្រើសរើសចៅក្រមថ្មីផងដែរ។
ក្រោយកើតឡើងនៅបញ្ហាផ្ទួនៗនេះ មហាជនគិតថាលោកពិតជាទុក្ខជាន់ទុក្ខ ស៊យលើស៊យតែម្តង ព្រោះកូនប្រុសក៏ត្រូវបានបាត់បង់ជីវិត តំណែងក៏ត្រូវអស់ ហើយបើគេស៊ើបដឹងថា កាំភ្លើងដែលកូនយកមកបង្កហេតុនោះ ជាកាំភ្លើងរបស់លោកទៀតនោះ លោកក៏នឹងអាចមានទោសថែមទៀតដែរ៕