ប្រុសសង្ហា Film លូកមាត់ដាក់ប៉ុន្មានម៉ាត់ ក្រោយ Tong Tong និង Best បែកគ្នា
នៅពេលនេះ មានមហាជនច្រើនណាស់ដែលរង់ចាំស្តាប់ការបកស្រាយពីតារាសម្ដែងប្រុស Tong Tong និង តារាស្រី Best Kamsing ផ្ទាល់ បន្ទាប់ពីលោក Somrak Kamsing ដែលត្រូវជាឪពុករបស់ស្រីស្រស់ Best បានចេញមកទម្លាយថា ពេលនេះចំណងស្នេហ៍រវាង Tong Tong និង កូនស្រីលោកគឺបានដើរដល់ផ្លូវបញ្ចប់ហើយ។
ដោយឡែក ងាកមកចាប់អារម្មណ៍តារាសម្ដែងប្រុស Film Thanapat ដែលជាមិត្តភក្តិរួមទ្រនំជាមួយនឹងតារាសម្ដែងប្រុស Tong Tong វិញ ក្រោយពីបានដឹងថាទំនាក់ទំនងរវាងតារាប្រុស Tong Tong និង Best ត្រូវបានចែកផ្លូវគ្នា អ្នកកំលោះរូបនេះក៏បានចេញមកបង្ហាញអារម្មណ៍របស់ខ្លួនផងដែរ។
តាមរយៈការផ្តល់បទសម្ភាសទៅកាន់អ្នកកាសែត ប្រុសសង្ហា Film បាននិយាយថា ៖ «ចំពោះលោកក្នុងនាមជាបងប្រុសម្នាក់ មានតែផ្តល់កម្លាំងចិត្តឱ្យ លោកគិតថាជារឿងរវាងមនុស្ស ២ នាក់ បណ្ដោយឱ្យគេសម្រេចចិត្តដោយខ្លួនឯងល្អជាង ទោះយ៉ាងម៉េចក៏ដោយលោកនៅតែផ្តល់កម្លាំងចិត្តឱ្យទាំងពីរនាក់ដូចគ្នា»៕