Ning ទម្លាយរឿងឈឺចាប់ទាំងទឹកភ្នែក ហើយបញ្ជាក់ច្បាស់ៗថា ជនទី ៣ សុំចរចាក្រោយនាងប្តឹង
ចាប់តាំងពីថ្ងៃផ្ទុះដំណឹងថា តារាស្រី Ning Panita និង ស្វាមីបែកបាក់មក នៅទីបំផុតមហាជនបានដឹងគ្រប់យ៉ាងហើយ ក្រោយសាមីខ្លួនចេញមុខមកបកស្រាយច្បាស់កាលពីថ្មីៗកន្លងទៅនេះ។
ក្នុងនោះ Ning Panita បានចេញមុខទម្លាយនៅក្នុងកម្មវិធីមួយទាំងទឹកភ្នែកថា នាង និង ស្វាមីពិតជាបានបែកគ្នាពិតប្រាកដមែន ដោយពេលនេះរង់ចាំតែម្យ៉ាងគឺឱ្យស្វាមីមកចុះហត្ថលេខានៅលើសំបុត្រលែងលះតែប៉ុណ្ណោះ។
ដោយឡែក អ្វីដែលមហាជនស្រណោះ Ning បំផុតនោះ ក្រោយនាងបង្ហាញអារម្មណ៍ឈឺចាប់ទាំងទឹកភ្នែកថា ចំណងគ្រួសាររបស់នាងពិតជាបានបញ្ចប់មែនចាប់តាំងពីជនទី ៣ ចូលមក នាងទ្រាំ និង ព្យាយាមរហូតមក តែពេលនេះនាងមិនអាចទ្រាំនឹងការឈឺចាប់មួយនេះទៀតបានឡើយ។
លើសពីនេះទៅទៀត Ning Panita ក៏បានបន្ថែមទៀតថា ពេលនេះនាងក៏បានដាក់ពាក្យបណ្តឹងចំពោះជនទី ៣ រួចរាល់ហើយ រហូតជនទី ៣ រូបនោះបានព្យាយាមទាក់ទងមករូបនាងដើម្បីសុំចរចាគ្នា តែនាងមិនទាន់និយាយអ្វីឡើយ ព្រោះនាងពិតជាហត់ចំពោះរឿងដែលកើតឡើងណាស់៕