Jennie ស្លៀក ៣ ឈុតនេះច្រៀងលើឆាក Coachella ក្តៅឆួលខ្លាំង ធ្វើឱ្យអ្នកគាំទ្រឃើញហើយសឹងឈាមច្រមុះ
មហោស្រពតន្ត្រី និង សិល្បៈ Coachella គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក និង ជុំវិញពិភពលោក ហើយក៏ជាព្រឹត្តិការណ៍ដែលមានមហាជនអ្នកទស្សនារាប់ម៉ឺន រាប់សែននាក់ទន្ទឹងរង់ចាំយ៉ាងអន្ទះសាពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែក ឆ្នាំនេះកាន់តែពិសេសជាងឆ្នាំរាល់ដង ដោយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ សមាជិកទាំង ៤ របស់ក្រុមចម្រៀនារីកូរ៉េ Blackpink បានឡើងសម្ដែងលើឆាកប្រគំតន្រ្តីអន្តរជាតិដ៏ធំមួយនេះ ក្នុងសប្ដាហ៍ទី ២ ដែលធ្វើឡើងនៅឯក្លឹប Empire Polo ក្នុងទីក្រុង Indio រដ្ឋ California សហរដ្ឋអាមេរិក ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង។
មិនត្រឹមតែទទួលបានការសាទរទៅលើតែការសម្ដែងរបស់ពួកគេតែប៉ុណ្ណោះនោះទេ លើសពីនេះទៅទៀតនោះ សូម្បីតែស្ទីលនៃការតុបតែងខ្លួនរបស់ពួកគេទាំង ៤ នារាត្រីដ៏អស្ចារ្យនោះ កាន់តែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជនអ្នកគាំទ្រស្ទើរទូទាំងពិភពលោក ជាពិសេសទៅទៀតនោះគឺ ៣ ឈុតលើដងខ្លួនស្រីស្រស់ Kim Jennie តែម្ដង។
ខាងក្រោមនេះ គឺជារូបភាពដែលបង្ហាញពីសម្រស់ និង ឈុតដ៏ស្រស់ស្អាត សិចស៊ី ស៊ីវីល័យរបស់ Jennie លើឆាកប្រគំតន្ត្រី Coachella រីករាយទស្សនាដូចតទៅ ៖