អីយ៉ូយ! បទចម្រៀង «នាងយំ» ស្រែកតឹងស្ទើរស្ទះ ប៉ុន្ដែ ភិទិ ច្រៀងបានយ៉ាងពីរោះ
បទចម្រៀង «នាងយំ» បកស្រាយដោយលោក មាស ឌីម៉ូ រួមគ្នាជាមួយនឹងលោក Ty Mono បានចេញជាផ្លូវការកាលពី ២ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ បទចម្រៀងមនោសញ្ចេតនាមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រជាពិសេស គឺយុវវ័យតែម្ដង។
យ៉ាងណាមិញ ថ្មីៗនេះកំលោះពេញនិយម ថុល សុភិទិ បានឡើងបកស្រាយផ្ទាល់ជាមួយនឹងបទមួយនេះ លើឆាកប្រគំតន្រ្តីមួយ ពោរពេញដោយអត្ថន័យ និង ដាក់មនោសញ្ចេតនាជ្រាលជ្រៅក្រៃលែង។
លើសពីនេះទៅទៀតនោះ មហាជនដែលស្ដាប់ ភិទិ បកស្រាយបទចម្រៀងនេះរួច បាននាំគ្នាផ្ទុះការចែករំលែកតៗគ្នា សរសើរពីទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់លោក ដោយសារតែទំនុកច្រៀងនៃបទចម្រៀងមួយនេះផងដែរ គឺ តឹងខ្លាំង និង ត្រូវការអ្នកមានជំនាញច្រៀងបុិនប្រសប់ទើបអាចបកស្រាយមួយបទនេះបានយ៉ាងល្អ។
ចង់ជ្រាបកាន់តែច្បាស់ពីការបកស្រាយចម្រៀងបទ «នាងយំ» របស់ ភិទិ ល្អដល់កម្រិតណា សូមរីករាយទស្សនាវីដេអូខាងក្រោម៖