ភ្ញាក់ផ្អើល! ប្រាសាទ ដាវីន ក្លាយជា National Director កម្មវិធីប្រកួតបវរកញ្ញាកម្ពុជាថ្មីមួយ
មហាជននិយមតាមដានវិស័យដើរម៉ូដប្រាកដជាធ្លាប់បានសរសើរមកហើយពីភាពល្បីឈ្មោះ និង ទេពកោសល្យនៃអតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ ២០០៥ ជំនាន់ទី ៤ អ្នកនាង ប្រាសាទ ដាវីន។ មកដល់ពេលនេះ បើទោះជាតារាស្រីរូបនេះមានស្វាមី និង កូន ១ ហើយក្តី តែ ប្រាសាទ ដាវីន ក៏នៅតែទទួលបានការងារ និង ភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈផងដែរ។
យ៉ាងណាមិញ ចំពោះវិស័យបវរកញ្ញា កាលពីថ្មីៗនេះកន្លងទៅ តារាបង្ហាញម៉ូដល្បីឈ្មោះរូបនេះ ទទួលបានតំណែងជាស្ដ្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ឆ្នាំ ២០២៣ ដែលជាកម្មវិធីថ្មីសម្រាប់កម្ពុជាផ្ដល់ឱកាសដល់ស្រ្តីបានរៀបការសាងគ្រួសាររួចចូលរួមប្រកួតនៅទីក្រុងឌូបៃ ដែលអ្នកនាងទទួលជ័យលាភីដំដាប់រងទី ៤ ទៀតផង។
ដោយឡែក ក្រោយទទួលបានជោគជ័យមួយកម្រិតទៀតលើវិស័យបវរកញ្ញា ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់ស្ដ្រីដ៏មានសក្ដានុពលរូបនេះ បានចូលរួមអបអរខ្លាំងចំពោះអ្នកនាង ក្រោយពីទទួលដំណឹងថាអ្នកនាងទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីបវរកញ្ញាថ្មីមួយនាំមកកម្ពុជា គឺកម្មវិធី Miss Environment Cambodia។
បើតាមរយៈហ្វេសប៊ុកផេក Miss Environment International បានបង្ហោះជូនដំណឹងថា ៖ «We welcome our National Director for Cambodia Mrs. Davin Prasath @davinprasath President organisations @prasath_beauty @ongkrong We welcome you to the team Miss Environment International Pageant organization»៕