ក្ដៅៗ! ស្វាមីបច្ចុប្បន្នរបស់ Abby Choi ឈឺចិត្តខ្លាំង រហូតកកាយរឿងចាស់របស់ឃាត.កមិននិយាយ
រឿងរ៉ាវករណីឃាតកម្មលើតារាបង្ហាញម៉ូដហុងកុង Abby Choi គិតមកដល់ពេលនេះបានចំណាយពេលជាង ៣ ខែមកហើយ ក្នុងការប្រមូលយកភស្តុតាងដើម្បីស្រាវជ្រាវផ្តល់ឱ្យក្រុមប៉ូលិសជំនាញឈានដល់ការបញ្ចប់សំណុំរឿងនេះ។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ Sohu កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ បានធ្វើបទសម្ភាសផ្ទាល់ជាមួយនឹងលោក Chris ដែលជាស្វាមីបច្ចុប្បន្នរបស់តារាស្រីរូបនេះ ក្នុងនោះលោកបាននិយាយអំពីពាក្យចចាមអារ៉ាមជុំវិញគ្រួសារខាងអតីតស្វាមី Abby បន្ទាប់ពីនាងត្រូវបានពួកគេធ្វើឃាតយ៉ាងព្រៃផ្សៃ។
នៅក្នុងបទសម្ភាសនោះដែរ លោក Chris ក៏បានបដិសេធពាក្យចចាមអារ៉ាមមិនពិតមួយចំនួនដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្សេងៗនាពេលកន្លងមក ដោយបាននិយាយថា៖ «ខ្លួនខ្ញុំផ្ទាល់ គឺជាមនុស្សដែលគិតច្រើន ប៉ុន្តែមិនដែលបង្ហាញអារម្មណ៍ទេ ពេលនេះខ្ញុំឈឺចិត្តខ្លាំង ព្រោះមិត្តភក្តិ និង គ្រួសាររបស់ខ្ញុំត្រូវបានគេចុះផ្សាយនិយាយបង្កាច់បង្ខូច ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា សោកស្តាយខ្លាំងណាស់ ខ្ញុំសង្ឃឹមថានេះជាបទសម្ភាសដំបូង និង តែមួយគត់ដែលជួយបំបាត់ពាក្យចចាមអារ៉ាមមិនពិតដែលបានរីករាលដាលនាពេលកន្លងមក ហើយក៏ជួយដល់អ្នករាប់អានខ្ញុំទាំងអស់ផងដែរ»។
ជាមួយគ្នានោះ លោក Chris ក៏បាននិយាយអំពីទំនាក់ទំនងលោក និង អតីតស្វាមីរបស់ Abby ថា៖ «លោក Alex Kwong គឺជាមិត្តរួមថ្នាក់របស់ខ្ញុំកាលយើងនៅរៀនមធ្យមសិក្សា បន្ទាប់មកគេក៏បានប្តូរទៅរៀនសាលាផ្សេង ហើយគេក៏បានស្គាល់ Abby»។
លោក Chris បន្តទៀតថា៖ «ដំបូងឡើយ ខ្ញុំ បានស្គាល់ Abby តាមរយៈមិត្តភក្តិរបស់យើងទាំងពីរ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមើលថែកូនទាំងពីរនាក់របស់នាង ហើយខ្ញុំមានអារម្មណ៍ថាជីវិតមួយនេះហាក់ដូចជាប្រែប្រួលលឿនណាស់ ខ្ញុំមានអារម្មណ៍ឈឺចាប់ពិបាកនឹងនិយាយ មិនអាចបំភ្លេច Abby បាននោះទេ គ្រប់ពេលខ្ញុំពិតជាឈឺចាប់ណាស់ពេលដែលនាងឃ្លាតឆ្ងាយពីខ្ញុំទៅ ផ្លូវចិត្តខ្ញុំពិបាកនឹងព្យាបាលណាស់»៕