នៅចាំ ហេង ដាលីស តួអង្គ «នាងបដាចា» ទេ? ពេលនេះកំពុងប្រើជីវិតយ៉ាងសាមញ្ញ នៅក្រៅប្រទេសមួយនេះ
បើលើកយករឿង «នាងបដាចា» មកបង្ហាញជូន មហាជនជាច្រើនច្បាស់ជាធ្លាប់បានទស្សនាមកហើយនូវខ្សែរឿងដ៏កម្សត់នេះ ដែលមានការផលិតឡើងវិញពីបណ្តាផលិតកម្មមួយចំនួន ព្រមទាំងមានការចូលរួមសម្តែងពីតួឯកប្រុសស្រីផ្សេងគ្នាជាច្រើនផងដែរ។
ជាក់ស្តែង ក្នុងចំណោមរឿង «នាងបដាចា» ផលិតដោយផលិតកម្មល្បីៗនោះ ក៏មានរឿង «នាងបដាចា» របស់ផលិតកម្មព្រះវិហារ ដែលផលិតឡើងកាលពីឆ្នាំ ២០០៦ នោះ គេនៅចាំបានតួអង្គឯកប្រុសស្រីនៅឡើយ ដោយតួអង្គ មាណព សម្តែងដោយ លោក ហេង ប៊ុនលាភ និង តួអង្គ នាងបដាចា សម្តែងដោយ អ្នកនាង ហេង ដាលីស។
ក្រោយចាក់បញ្ចាំងអស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ លោក ហេង ប៊ុនលាភ ទោះមិនបានចាប់អាជីពសិល្បៈដូចមុន តែលោកក៏បានបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈម្តងម្កាលផងដែរ។ រីឯ អ្នកនាង ហេង ដាលីស វិញ ក៏បានបញ្ចប់ជីវិតសិល្បៈ និង ទៅរស់នៅឯសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំដូចគ្នា។
ងាកទៅកាន់តួអង្គ «នាងបដាចា» អ្នកនាង ហេង ដាលីស បច្ចុប្បន្នកំពុងតែរស់នៅឯសហរដ្ឋអាមេរិក រៀបការសាងគ្រួសារ និង ទទួលបានចំណងដៃកូន ៣ នាក់ ហើយដែរ។ លើសពីនោះ បើតាមការបង្ហោះរបស់អតីតតារាស្រីរូបនេះបានឱ្យឃើញថា អ្នកនាង កំពុងតែប្រកបអាជីពលក់សម្លៀកបំពាក់ និង គ្រឿងអលង្ការបុរាណជូនដល់បងប្អូនខ្មែររស់នៅអាមេរិកទៀត។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ ក្រឡេកទៅមើលសម្រស់អតីតតួឯកស្រីរបស់កម្ពុជា អ្នកនាង ហេង ដាលីស គឺកាន់តែស្រស់ស្អាតខ្លាំងជាងកាលនៅជាតារា និង នៅលីវទៅទៀត។ រាល់រូបភាពរបស់អ្នកនាងមួយសន្លឹកៗ គឺទាក់ភ្នែក Fashion ស្រស់ស្អាតខ្លាំងណាស់៕