(វីដេអូ) អ្នកគាំទ្រជ្រួលច្របល់អស់ ក្រោយឮបេក្ខភាពនាយករដ្ឋមន្ត្រី Tim Pita ធ្លាប់ទម្លាយអារម្មណ៍នេះទៅ Aff
ថ្មីៗនេះ មហាជនហាក់កំពុងតែចាប់ក្រសែភ្នែកសម្លឹងតាមដានតារាស្រី Aff Taksaorn ជាខ្លាំង ក្រោយឃើញនាងលេចវត្តមានយ៉ាងស្និទ្ធស្នាលជាមួយបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ គឺលោក Tim Pita ខណៈកន្លងមកអ្នកទាំងពីរធ្លាប់មានព័ត៌មានថា មានទំនាក់ទំនងគ្នាលើសពីមិត្ត។
ដោយឡែក ទន្ទឹមនឹងមហាជនកំពុងតែតាមដានសកម្មភាព និង ចង់ឱ្យអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា ស្រាប់តែថ្មីៗនេះ លោក Pita លេចវត្តមានថតរូបជាមួយនឹង Aff ព្រមទាំងកូន ហើយបង្ហោះនៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់លោក ថែមទាំងបានសរសេរ Caption បង្ហាញអារម្មណ៍ថា ៖ «រីករាយណាស់ដែលបានជួបអ្នកថ្ងៃនេះ»។ បើងាកទៅមើលតារាស្រី Aff វិញក៏ដូចគ្នា បានចូលទៅបញ្ចេញមតិតបទៅវិញយ៉ាងពីរោះទៅកាន់លោក Pita ថា ៖ «ពិតជារីករាយដូចគ្នាដែល Pie Mai បានជួបដែរ»។
ទោះយ៉ាងណា ខណៈលេចរូបភាពស្និទ្ធស្នាលដូចគ្រួសារតែមួយប៉ុន្មានសន្លឹក ដែលអ្នកទាំងពីរបានថតជុំគ្នានេះ ស្រាប់តែមហាជនបានរំឭកនូវវីដេអូថ្មីៗនេះមួយ ដែល Tim Pita បានបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់ Aff Taksaorn ចំៗដោយមិនលាក់លៀម ខណៈវីដេអូនោះ Tim Pita បានទម្លាយអារម្មណ៍ថា ៖ «ខ្ញុំ និង តារាស្រី Aff មិនខុសគ្នានោះទេ ធ្វើការផង ចិញ្ចឹមកូនផង មើលថែគ្រួសារផង ដូច្នេះប្រសិនបើយើងបានជួបមនុស្សដែលមានអ្វីស្រដៀងនឹងយើងហើយ ខ្ញុំគិតថាវាក៏ងាយនឹងបើកចិត្តសិក្សាពីគ្នាដែរ»៕