ដូចទឹកពុះ! Miss Grand កម្ពុជា ២០២១ ប៉ូគឹមថេង សុតធីតា បង្ហោះសារក្តៅគគុកមួយពាក់ព័ន្ធអ្នកគ្រប់គ្រងការងារចាស់ ផ្អើលទាំងយប់
កាលពីយប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទាំងយប់ពាក់ព័ន្ធនឹងការងារជាមួយអ្នកគ្រប់គ្រងចាស់។
កញ្ញា សុតធីតា បានលើកឡើងពីការងារកន្លងមកជាច្រើនដោយលើកឡើងថា ៖ «ជម្រាបសួរ នាងខ្ញុំ សុធីតា សុំអធ្យាស្រ័យដល់បងៗ Client ទាំងអស់ ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក ដែលធ្លាប់បានធ្វើការចុះកិច្ចសន្យាហាមលុបវីឌីអូ ដែលធ្លាប់បានថតរួចពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ។ ដោយសារតែមានវីដេអូខ្លះ ត្រូវបានលុបចេញពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះ មិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ។ ទង្វើទាំងអស់នេះ គឺជាស្នាដៃរបស់អ្នកគ្រប់គ្រងការងារចាស់របស់នាងខ្ញុំ (Manager)។ ពេលធ្វើកិច្ចសន្យា ក៏អ្នកគ្រប់គ្រងការងារចាស់របស់នាងខ្ញុំជាអ្នកធ្វើជំនួសខ្ញុំ! ចំពោះនាងខ្ញុំ គឺមិនបានដឹងឮចំពោះកិច្ចសន្យានោះទេ។ ខ្ញុំដឹងតែម៉្យាង គឺទៅថត និង ធ្វើការកាត់ភាគរយ ជូនគាត់! ដូចនេះហើយ ខ្ញុំសង្ឃឹមថាបងៗនឹងមិនវាយតម្លៃកាងាររបស់នាងខ្ញុំ ថាគ្មានវិជ្ជាជីវៈ (ល) ព្រោះនាងខ្ញុំ ក៏ជាជនរងគ្រោះម្នាក់ដែរ។ សង្ឃឹមថាបងៗ ដែលជា Client និង Agency ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក នឹងយោគយល់អធ្យាស្រ័យរូបដល់នាងខ្ញុំ! សូមអរគុណ។ បញ្ជាក់៖ ចំពោះកាងាររបស់នាងខ្ញុំ គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាទៀតនោះទេ គឺនាងខ្ញុំ Freelance»។
មិនត្រឹមប៉ុណ្ណោះ បវរកញ្ញាដ៏ស្រស់សោភារូបនេះ ក៏បានសង្កត់ធ្ងន់នូវពាក្យពីរឃ្លាទៀតថា ៖ «កុំបំផ្លាញអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន» និង «ចូរសាងអំពើល្អ ឱ្យបានច្រើនថ្ងៃណាមួយអំពើល្អនឹងតបស្នងមករកអ្នកវិញ»៕