ស្ងាត់ៗ រឿន ណាត ហូតលុយប្រឹបៗរាប់ម៉ឺនដុល្លារទិញផ្ទះថ្មីដាច់
ម្ចាស់មកុដ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ស្ងាត់ៗបានសន្សំលុយគ្រប់ដើម្បីទិញផ្ទះមួយកន្លែង កំពុងទទួលបានការអបអរសាទរនូវសមិទ្ធផលថ្មីមួយនេះពីអ្នកគាំទ្រ ក្រោយនាងបានខំប្រឹងប្រែងធ្វើការដោយកម្លាំងញើសឈាមអស់ប៉ុន្មានឆ្នាំមកនេះ។
ស្រីស្អាត រឿន ណាត បានបង្ហាញនៅលើ Facebook Story របស់ខ្លួនថា នាងបានកក់លុយទិញផ្ទះមួយកន្លែង ហើយថែមទាំងបញ្ជាក់ថា ៖ «មិនហាយ មិនប្រ៊េន ខ្ញុំមិនដឹងទេ ដឹងត្រឹមថាខំប្រឹងទៅមុខ សល់ផ្ទះ សល់លុយចាយគ្រប់គ្រាន់មិនជំពាក់គេទៅបានហើយ អបអរខ្លួនឯងបានមួយទៀតហើយ»។
តាមការបង្ហោះរបស់ស្រីស្រស់ រឿន ណាត មិនបានបញ្ជាក់ថា ផ្ទះដែលនាងបានទិញនោះមានតម្លៃប៉ុន្មានម៉ឺនដុល្លារទេ គ្រាន់តែស្រីស្អាតរូបនេះ បង្ហាញតម្លៃកក់ចំនួន ១ ៥០០០ ដុល្លារអាមេរិក ហើយលើសពីនេះ នាងក៏បានបង្ហើបទៀតថា ផ្ទះនេះគឺនាងបានទិញដាច់តែម្ដង មិនត្រូវការបង់រំលស់ទេ៕