(វីដេអូ) ព្រះអើយ! ស្វាមីចែកឋាន ១ ថ្ងៃ ចែគេន និយាយរំឭករឿងមួយពេលស្វាមីនៅរស់ ដឹងហើយស្រណោះខ្លាំង
ភាពឈឺចាប់បណ្ដាលមកពីការបាត់បង់ស្វាមីជាទីស្រឡាញ់របស់អ្នកលក់អនឡាញ ចែ គេន ដែលត្រូវជាបងស្រីអតីតតារាចម្រៀង យ៉ុង ចាន់កន្និកា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានក្ដីអាណិតអាសូរដល់រូបនាង និង កូនជាពន់ពេក។
ខណៈពេលនេះ ចែ គេន ម្ចាស់ហាងកណ្ណិកាសាទ្បន កំពុងចាត់ចែងធ្វើបុណ្យសពស្វាមីតាមប្រពៃណី ដែលមានឈ្មោះថា លោក សំ ករុណា ជាមន្រ្តីប៉ូលិសមួយរូប នៅវត្តអង្គមេត្រី ក្បែរគុកព្រៃស ដោយមូលហេតុនៃការស្លាប់របស់ស្វាមី ចែ គេន គឺបណ្ដាលមកពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្តម្នៀត។
បន្ទាប់ពីស្វាមីលាចាកលោកទៅគ្មានថ្ងៃត្រឡប់ ស្រាប់តែ ចែ គេន បង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ហើយសរសេរបង្ហោះនៅលើបណ្ដាញសង្គមគួរឱ្យស្រណោះថា ៖ «ប្តីអើយប្តី កូនយើងទាំងពីរមកហើយបង ណាការសន្យាបងថាទោះបងធ្លាក់ខ្លួនរត់ម៉ូតូឌុបក៏បងនៅមើលថែកូនយើងដែរ បង ១០ ឆ្នាំជាង បងឱ្យអូនបានត្រឹមប៉ុណ្ណឹងមែន»៕