អីយ៉ាស់ គាប់ជួនមែន! ស្រីស្អាត Lauryn ក៏មានស្រុកកំណើតដូចកំពូលតារារ៉េប វណ្ណដា
ដូចមហាជនអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវផ្ទុះការសង្ស័យ តារាចម្រៀងរ៉េប វណ្ណដា មានទំនាក់ទំនងស្នេហានឹងស្រីស្អាតមួយរូបឈ្មោះថា Lauryn ក្រោយពីបែកធ្លាយរូបភាពជាភ័ស្តុតាងមួយចំនួន ព្រមទាំងវីដេអូដើរកាន់ដៃគ្នារបស់អ្នកទាំងពីរយ៉ាងផ្អែមល្ហែមផងនោះ។
ក្រោយពីផ្ទុះពីទំនាក់ទំនងស្នេហ៍ជាមួយនឹង វណ្ណដា ស្រីស្អាត Lauryn ក៏ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ និង ចង់ដឹងរឿងរ៉ាវឯកជនរបស់ Lauryn ជាបន្តបន្ទាប់។ ក្នុងនោះ Lauryn ក៏ត្រូវបានគេដឹងថា នាងក៏ធ្លាប់បានថតស្បតពាណិជ្ជកម្មឱ្យហាងសម្លៀកបំពាក់ ក្លឹបហាត់កីឡា និង ផលិតផលមួយចំនួនផងដែរ។
ថ្មីៗនេះ អ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែលើកឡើងថា Lauryn ពិតជានារីស័ក្តិសមនឹង វណ្ណដា នោះ ពោលគឺអ្នកទាំងពីរស្រស់ស្អាត ស្រស់សង្ហា នៅក្មេង និង ស្ទីលនៃការរស់នៅដូចគ្នា។ ជាងនេះទៅទៀតអ្វី ដូចដែលប៉ារ៉ូលចម្រៀងគេបានច្រៀងថា «ជួញជិត ជៀសជាងជួញឆ្ងាយ» នោះ ក៏កាន់តែដូច វណ្ណដា និង Lauryn ថែមទៀត ព្រោះស្រីស្អាត Lauryn ក៏មានស្រុកកំណើត និង កើតនៅខេត្តព្រះសីហនុ ដូចនឹង វណ្ណដា ដែរ។
មូលហេតុ ដែលមហាជនបានដឹងថា Lauryn មានស្រុកកំណើតនៅខេត្តព្រះសីហនុនោះ ក្រោយពីមានអ្នកសួរសំណួរទៅកាន់ Lauryn ថា៖ «បងមានផ្ទះនៅកំពង់សោមដែរមែន? ឃើញបងផុស Story»។ ក្នុងនោះ Lauryn ក៏បានឆ្លើយថា៖ «ចាអូន! កំពង់សោមជាទីកន្លែងកំណើតបង ជាស្រុកកំណើតបង»៕